Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សរុប​ជិត​៨​ម៉ឺន​នាក់ ត្រូវបាន គ​.​ជ​.​ប សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សរុប​ជាង ៨​ម៉ឺន​នាក់ ត្រូវ​បានគ​.​ជ​.​ប សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​។​

​បន្ទាប់​ពី​ផុតកំណត់​នៃ​ការទទួល​ពាក្យសុំ​ចុះឈ្មោះ អ្នកសង្កេតការណ៍​ជាតិ កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​អ្នកសង្កេតការណ៍​ជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​សរុប ៧៩.៦១២​នាក់ មកពី​១១២​ស្ថាប័ន ដើម្បី​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ចំពោះ​ការទទួល​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍ បោះឆ្នោត​អន្តរជាតិ ដែល​បញ្ចប់​នៅ​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​ទទួល  ស្គាល់​ជា​ផ្លូវការ​អ្នកសង្កេតការណ៍ បោះឆ្នោត​អន្តរជាតិ​ចំនួន ៣២២ នាក់ មកពី​ប្រទេស ស្ថាប័ន និង​ស្ថានទូត​ចំនួន ៤២ ក្នុងនោះ​រួម មាន AIPA-APA-ICAPP-CDI-EUROPEAN COUNCIL TOURISM និង TRADE-EUROPEAN COUNCIL ON INTERNATIONAL RELATIONS ។ ល ។​

​គ​.​ជ​.​ប ក៏​កំពុង​ពិនិត្យ​អ្នកសង្កេតការណ៍ អន្តរជាតិ​ចំនួន ២១៦​នាក់ ទៀត​មកពី ២៨ ស្ថាប័ន ក្នុងនោះ​មាន ជាអាទិ៍ CENTRIST DEMOCRAT INTERNATIONAL-RUSSIA CIVIC CHAMBER ។​

​យោង​តាម​ប្រការ ៣.៤.៣ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គ​.​ជ​.​ប ត្រូវ​ពិនិត្យ និង​សម្រេច​លើ​ពាក្យសុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​អន្តរជាតិ ក្នុង​រយៈពេល​យ៉ាង​យូរ ៣(​បី​) ថ្ងៃ បន្ទាប់ពី​បាន​ទទួល​ពាក្យស្នើសុំ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ ។​

​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ជា​សាក្សី​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ត្រូវ​ផ្តល់​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ស្តីពី​ការ​សង្កេតការណ៍ និង​សេចក្តីសន្និដ្ឋាន​របស់ខ្លួន​នៅក្នុង​ដំណើរការ​បោះឆ្នោត ផ្ញើជូន គ​.​ជ​.​ប បន្ទាប់​ពី​ដំណើរការ​បោះឆ្នោត​ចប់សព្វគ្រប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×