Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ​.​ជ​.​ប ផ្តល់​ប័ណ្ណ​ផ្លូវការ​ដល់​អ្នកសារព័ត៌មាន​អន្តរជាតិ​២០៣​នាក់ មកពី​៦៦​អង្គភាព ដើម្បី​យក​ព័ត៌មាន​បោះឆ្នោត​

spot_img

ភ្នំពេញ ​៖ ​សេចក្តីប្រកាស​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ល្ងាច​ថ្ងៃទី​២៦​ខែកក្កដា​នេះ បានបញ្ជាក់​ថា ថ្ងៃនេះ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការទទួល​ពាក្យសុំ​ចុះ​ឈ្មោះ​អ្នកសារព័ត៌មាន​អន្តរជាតិ ។​

​បើតាម​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចុងក្រោយ​នេះ គ​.​ជ​.​ប បាន​ផ្តល់​ប័ណ្ណ​អ្នកសារព័ត៌មាន ជូន​ដល់​អ្នកសារព័ត៌មាន​អន្តរជាតិ ចំនួន​២០៣​នាក់ (​ស្រី​មាន​ចំនួន​៤១​នាក់ ) មកពី​៦៦​ស្ថាប័ន នៅ​ជុំវិញ​ពិភពលោក ដើម្បី​ចូលរួម​យក​ព័ត៌មាន​នៅ​ថ្ងៃ​បោះឆ្នោត ក្នុងនោះ​អង្គភាព​សារព័ត៌មាន​អន្តរជាតិ​ធំៗ រួមមាន ជាអាទិ៍ ៖ ទីភ្នាក់ងារ​សារព័ត៌មាន AFP – Thomson Reuters – AP (Associated Press) – EPA – Xinhua ALJAZEERA – KYODO NEWS ទូរទស្សន៍ Channel News Asia – NHK និង​កាសែត​អាន​ជា​ភាសា​ចិន Cambodia Sin Chew Daily និង​កាសែត​បារាំង LE MONDE ។

​ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រម​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​អ្នកសារព័ត៌មាន ត្រូវ​គោរព​ច្បាប់​បោះឆ្នោត បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌ និង​ត្រូវ​ផ្សព្វផ្សាយ​អំពី​ដំណើរការ​បោះឆ្នោត ឲ្យមាន​ប្រសិទ្ធភាព ប្រកប​ដោយ​វិជ្ជាជីវៈ ឯករាជ្យ ត្រឹមត្រូវ និង​មិន​លម្អៀង​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

ខាងក្រោម​នេះ ជា​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប​៖

spot_img
×