Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ហេង រតនា ៖ ទណ្ឌិត សម រង្ស៊ី លើកឡើងថា អ្នក​ទៅ​បោះឆ្នោត សុទ្ធតែ​ជា​ជន​គ្មាន​សតិ​គ្រប់គ្រាន់ គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ព្រះមហាក្សត្រ និង​ប្រជាជន​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​ទណ្ឌិត សម រង្ស៊ី ដែល​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​ខ្លួន​ថា អ្នក​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​សុទ្ធតែ​ជា​ជន​ដែល​គ្មាន​សតិ​គ្រប់គ្រាន់ នោះ ត្រូវបាន​លោក ហេង រតនា បាន​ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​ចាត់ទុកថា​ជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ព្រះមហាក្សត្រ ព្រះសង្ឃ និង​ប្រជាជន​កម្ពុជា​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ផ្លូវការ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) បានបញ្ជាក់​ថា “​អ្នក​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​សុទ្ធតែ​ជា​ជន​ដែល​គ្មាន​សតិ​គ្រប់គ្រាន់​”​។ នេះ​ជា​ការប្រមាថ​ដល់​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​បាន​ផ្តល់​ព្រះ​ឱវាទ ដល់​ប្រជានុរាស្ត្រ​ព្រះអង្គ ទៅ​បោះឆ្នោត​ជ្រើស​រើស មេដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​។ ជា​ការប្រមាថ​ដល់​ព្រះ​ថេរា​អនុ​ថេរ​:​គ្រប់​អង្គ ដែល​ព្រះអង្គ​ត្រូវ​និមន្ត​ទៅ​បោះឆ្នោត​។ ជា​ការប្រមាថ​ដល់​ប្រជាពលរដ្ឋ រួមមាន ចាស់ព្រឹទ្ធាចារ្យ លោកតា​លោកយាយ អ៊ំ ពូ​មីង លោកគ្រូ​អ្នកគ្រូ ទេព្យ និស្សិត សិស្ស កម្មករ​កម្មការិនី កងកម្លាំងប្រដាប់អាវុធ និង​យុវជន​រាប់លាន​នាក់ ដែល​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​។ តើ​មនុស្ស​មាន​គំនិត និង​គតិ​និយាយ​បែបនេះ សក្តិសម​ធ្វើជា​ដឹកនាំ​ប្រជារាស្ត្រ​ខែ្មរ​ដែរឬទេ​?

គ្មាន​សតិ​គ្រប់គ្រាន់ គឺជា​មនុស្ស​ឆ្កួត​មែន​ទេ​។ រង់ចាំ​ទទួល​លទ្ធផល ជាមួយ​ហ្វូង​មហាជន រួមមាន ព្រះ​ថេរា​អនុ​ថេរ​: ប្រជាពលរដ្ឋ​ខែ្មរ​គ្រប់​ស្រទាប់ នឹង​ត្រូវ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨​។ ជន​គ្មាន​សតិ​គ្រប់គ្រាន់ មិន​អាច​បោះឆ្នោត​បាន​ទេ​។​ ​ការ​ប្រមាថ​​​កូន​ខ្មែរ​បែប​នេះ នឹង​នាំមក​នូវ​ការឈឺចាប់ ចំពោះ​បុគ្គល​និង​ក្រុម​របស់​ខ្លួន​មិនខានឡើយ​”​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

    

spot_img
×