Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក សុខ ឥសាន បាន​ថ្លែងថា អ្នក​និយាយ​ថា ថ្ងៃ​បោះឆ្នោត ជាការ​បញ្ចុះសព​ប្រជាធិបតេយ្យ​កម្ពុជា គឺ​ផ្ទុយ​ពី​ការពិត​

spot_img

​ភ្នំពេញ ​៖ អ្នក​ដែល​បាន​លើកឡើង​ថា នៅ​ថ្ងៃ​បោះឆ្នោត​ជា​ថ្ងៃ ដែល​បញ្ចុះសព លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា គឺជា​ការប្រកាន់​និន្នាការ​នយោបាយ និង​កាន់ជើង​អតីត​គណបក្សប្រឆាំង តែប៉ុណ្ណោះ ដែល​នេះ​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង​។ នេះ​បើ​តាម​ផ្សាយ​របស់​គេហទំព័​ររ​បស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ការលើកឡើង​របស់​លោក សុខ ឥសាន បែប​នេះ​បន្ទាប់ពី​មាន​ការចុះផ្សាយ ពី​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​ថា “​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​៤ បាន​រកឃើញថា មិន​ចំពោះ​ថា​របប​សម្ដេច​តេជោ ហ៊ុន សែន ធ្វើឲ្យ​ការរៀបចំ​ការបោះឆ្នោត​ខាង​មុខ មើល ទៅ​ដូច​ជា មាន​ប្រជាធិបតេយ្យ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ការពិត​គឺ​អ្វីៗ ដែល​កំពុង​រៀបចំ​នេះ ជា​ឆាកល្ខោន​តែប៉ុណ្ណោះ ព្រោះ​ការបោះឆ្នោត​ខាង​មុខ​គ្មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះឡើយ ព្រោះ​ប្រៀប​បី​ដូច​ជា​ការ​បញ្ចុះសព​ប្រជាធិបតេយ្យ​”​។​

​លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​ថា “​ការនិយាយ​របស់​គាត់​ដែល​ផ្ទុយ​ទៅ​នឹង​ការពិត​ជាក់ស្ដែង​ហ្នឹង​វា​ជា​ការបង្ហាញ ឲ្យឃើញ​នូវ​និន្នាការ​នយោបាយ ការ​មាន​មតិ មាន​ចរិក​នយោបាយ​ហើយ​នយោបាយ​ផ្អៀង ទៅរក​អតីត​បក្សប្រឆាំង​”​។​

​លោក បាន​បន្តថា នេះ​ជា​ការ​ចូល​ការប្រកួត ប្រជែង​មនោ​គម​វិទ្យា នៅលើ​ពិភពលោក ព្រោះ​អង្គការ សង្គម​ស៊ីវិល​ទាំងនោះ សុទ្ធតែ​ជា​អាយ៉ង​របស់​ពួក​សេរី ទើប​ពួកគេ​និយាយ​អ្វី​ក៏​កាន់ជើង ពួក​សេរី​ដូចគ្នា​ដែរ​។ ពួក​ទាំងនោះ បាន​មក​បន្ទាបបន្ថោក​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​ការ ផ្ទុយ​ទៅ​នឹង​ការ​ពិត​ទាំងស្រុង​។​

​អ្នកនាំពាក្យ​បក្ស​កាន់ អំណាច​អះអាងថា កន្លងមក​ក្រុម​អង្គការ​ទាំងនោះ បាន​ចោទប្រកាន់ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​ថា បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នោះ គឺ​កម្ពុជា​មិន​បាន​រំលោភ ឡើយ តែ​ផ្ទុយទៅវិញ ក្រុម​អង្គ​ទាំងនោះ​ទេ ដែលជា​អ្នក​រំលោភ​សិទ្ធិមនុស្ស ព្រោះ​កម្ពុជា​មាន សុខ​សន្តិភាព​ពេញលេញ​។​

​លោក​បាន​សង្កត់ធ្ងន់ថា ក្រុម​អង្គការ​ទាំងនោះ បាន​ត្រឹម​តែ​និយាយ តែ​ការនិយាយ​នោះ មិនមាន ប្រសិទ្ធភាព​អ្វី​មក​គ្របដណ្ដប់​លើ​សតិ អារម្មណ៍​ប្រជាជន​កម្ពុជា​នោះទេ ព្រោះ​ប្រជាជន​កម្ពុជា បាន​នឹង​កំពុងស្ថិត​នៅ​ក្នុង​ដំ​បូ​សន្តិភាព មាន​ស្ថេរភាព​នយោបាយ ជីវភាព​ល្អ​ប្រសើរ សង្គម​វប្បធម៌ នយោបាយ​កំពុង មាន​ការអភិវឌ្ឍ​ទៅមុខ​ដោយ​រលូន​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×