Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ចាប់​ជនសង្ស័យ​បង្ក​ការផ្ទុះ​នៅមុខ​ស្ថានទូត​អាមេរិក នៅ​រដ្ឋធានី​ប៉េកាំង​

spot_img

​ប៉ូលិស​ចិន​បាន​ចាប់​ជនសង្ស័យ​បង្ក​ការផ្ទុះ​ខ្លាំង​មួយ​នៅ​ខាងក្រៅ​ស្ថានទូត​អាមេរិក នា​រដ្ឋធានី​ប៉េកាំង​។ ករណី​ផ្ទុះ​នេះ​បាន​បង្កចលាចល ហូរឈាម និង​បែក​កញ្ចក់​នៅ​តំបន់​ជុំវិញ​នោះ​។​

​​ប៉ូលិស​ចិន​និយាយថា ជនល្មើស​ក៏​ជា​ជន​តែមួយគត់​ដែល​របួស​ក្នុងករណីនេះ​

​តាម​កាសែត SCMP ឱ្យដឹងថា បរិក្ខារ​បំផ្ទុះ​មួយ​ត្រូវបាន​គេ​ចុច​ឱ្យ​ផ្ទុះ​នៅ​ខាងក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​ប៉េកាំង នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា​។​ស្ថានទូត​អាមេរិក​ឱ្យដឹងថា ពុំមាន​មនុស្ស​ណា​រងរបួស​នៅក្នុង​ករណីនេះ​ទេ​។​

​ប៉ូលិស​ចិន​ទទួលស្គាល់ថា នៅ​កន្លែងកើតហេតុ​មាន​កម្ទេច​កញ្ចក់​ជាច្រើន ស្នាម​ឈាម​ហូរ ហើយ​ផ្សែង​ពណ៌​ស​ខ្មួលខ្មាញ់​។​ករណី​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ជិត​កន្លែង​ដែល​ពលរដ្ឋ​ចិន​តម្រៀបជួរ​គ្នា​សុំ​វី​សា​ចូល​អាមេរិក​។​

​ចិន​បាន​ចាប់​ជនសង្ស័យ​វ័យ​២៦​ឆ្នាំ​ម្នាក់ ដែល​គេ​សង្ស័យថា​បាន​បង្ក​ការផ្ទុះ​ដោយ​ប្រើ​«​ផាវ​ផ្កា​»​។ ជនសង្ស័យ​ត្រកូល​Jiang បានមកពី​«Inner Mongolia Autonomous Region» តំបន់​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​ចិន​។ ក្នុង​ភាសា​ចិន​«​ផាវ​ផ្កា​» សម្រាប់​គេ​ចង្អុល​ទៅលើ​វត្ថុ​គ្រប់យ៉ាង​គិត​តាំងពី​ផាវ​ធម្មតា​រហូតដល់​រំសេវ​ផ្ទុះ​។​

​តាម​ប៉ូលិស ត្រកូល​Jiang មាន​ជំងឺសរសៃប្រសាទ ហើយ​បាន​ឈប់​ធ្វើការ​តាំងពី​ឆ្នាំ​២០១៦​។​ក្រោយ​ហេតុការណ៍​នេះ​Jiang ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

ប៉ូលិស​ចិន​ឡោមព័ទ្ធ​កន្លែងកើតហេតុ​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang បានប្រកាសថា ព្រឹ​ត្ដិ​ការណ៍​ខាងលើ​គឺជា​ករណី​ផ្ទុះ​ធម្មតា​មួយ ហើយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក​វិញ​ប្រកាសថា បើតាម​ម​ណ្ដា​ភ្នាក់ងារ​សន្ដិសុខ មានតែ​មនុស្ស​ម្នាក់​បំផ្ទុះ​គ្រាប់បែក ហើយ​ជន​នោះ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​រងរបួស​៕

សូយន

spot_img
×