Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ ឃុំខ្លួន​បុរស​ម្នាក់ ដែល​ជះ​ទឹក​អាស៊ីត​កណ្តាល​មុខ​ប្រពន្ធចុង​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​បាន​ជះ​ទឹក​អាស៊ីត​ទៅលើ​ប្រពន្ធចុង ដែល​កំពុង​ជិះ​ម៉ូតូ​ចំ​កណ្តាល​មុខ​ឈប់​ខាងមុខផ្ទះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា​។

​មូលហេតុ​ដែល​បុរស​ជា​ប្តី ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធចុង​រូបនេះ ដោយសារ​ស្ត្រី​បាន​សុំ​ចែកផ្លូវ​គ្នា​ជនបង្ក ដោយ​ឈប់​មក​លួចលាក់​ធ្វើជា​ប្រពន្ធចុង​តទៅទៀត​ហើយ ពីព្រោះ​បុរស​រូបនោះ​មាន​ប្រពន្ធ​និង​មានកូន​ជាច្រើន​នាក់​។​

​ជន​ត្រូវ​ចោទ​រូបនេះ មានឈ្មោះ ខៀវ វិសិដ្ឋ​សត្យា ហៅ ថៃ​យ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុច​ផ្ទះកើតហេតុ​ខាងលើ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឌឿ​ន ស៊ុន​ណា​រ៉ា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រងរបួស​ធ្ងន់​ត្រង់​ផ្ទៃមុខ​ត្រូវបាន​គ្រួសារ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​មុខផ្ទះ​លេខ​១០ ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ជនបង្ក​ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ជនរងគ្រោះ​គឺជា​ប្រពន្ធចុង​របស់​ជនដៃដល់ ដែលមាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ក្នុង​ផ្ទះជួល​ខាងលើ រយៈពេល​៥​ឆ្នាំ​មកហើយ ដោយ​បុរស​ជា​ជនដៃដល់​រូបនេះ​មាន​ប្រពន្ធដើម​ដែលមាន​កូន​៥​នាក់​ក្នុង​បន្ទុកគ្រួសារ ហើយ​មុនពេល​កើតហេតុ ស្ត្រី​រង​គ្រោះជា​ប្រពន្ធចុង​បាន​ជិះ​ម៉ូតូ​ចេញមក​ពីក្នុងផ្ទះ​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ លុះដល់​ចំណុច​មុខផ្ទះ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ជា​ប្តី​បានធ្វើ​សកម្មភាព​យក​ទឹក​អាស៊ីត​មក​ជះ​លើ​ស្ត្រី​រងគ្រោះ​បណ្តាល​ឲ្យ​របួស​ពេញ​ផ្ទៃមុខ និង​របួស​ត្រង់​ដៃ​ទាំងសងខាង ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​៕ ដោយ​៖​កូ​ឡាប​

spot_img
×