Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ក្សត្រី Kate តែង​ធ្វើ​រឿង​សាមញ្ញៗ តែ​អស្ចារ្យ ទោះបី​ស្ថិត​ក្នុង​ដំបូល​រាជវាំ​មហាក្សត្រនៃ​ចក្រភពអ​ង់​គ្លេ​សក្តី​

spot_img

​ម្ចាស់​ក្សត្រី Kate ធ្លាប់​មាន​កាយវិការ ធ្វើឲ្យ​ពិភពលោក​ទាំងមូល​ស្រឡាំងកាំង នៅពេល​បង្ហាញ​វត្តមាន​ដោយ​ពរ​រាជ​បុត្រ Louis នៅ​លើ​ដៃ ក្រោយ​ពី​សម្រាលកូន​រួច​មិនបាន ៧​ម៉ោង​ផង កាលពី​ថ្ងៃ​ទី ២៣ ខែ​មេសា នៅ​មន្ទីរពេទ្យ St.Mary ។ ប៉ុន្តែ​ថ្មីៗ​នេះ បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​បង្ហើប​ប្រាប់ថា ម្ចាស់​ក្សត្រី Kate នៅ​បាន​ធ្វើ​រឿង​មួយ​គួរឲ្យភ្ញាក់ផ្អើល​ខ្លាំង​ជាង​មុន ចំពោះ​ព្រះអង្គម្ចាស់ George តែ​១​ថ្ងៃ​ក្រោយ​ពេល​សម្រាលកូន ។​

​មិន​ខុសប្លែក​ពី​គ្រួសារ​ដទៃទៀត​ទេ ប្តី​ប្រពន្ធ​ក្សត្រ William -Kate យល់ថា រៀង​រាល់​ពេល​មាន​សមាជិក​ថ្មី​មួយ​ចាប់កំណើត កូន​ដែល​ធំ​ជាង​នៅក្នុង​គ្រួសារ​មាន​អារម្មណ៍​ថា​ក្នុង​ជីវិត​ពួកគេ មាន​សភាព​ប្រែប្រួល​ទោះ​តិច​ឬ​ច្រើន ។​ហេតុនេះ​អ្នកជា​មាតាបិតា​គប្បី​ធ្វើ​អ្វីៗ​ឲ្យ​ស្ថានភា​ពវិល​ទៅ​កាន់​ភាពប្រក្រតី​កាន់តែ​ឆាប់​កាន់តែ​ល្អ ចំពោះ​កូន​ដែល​ធំ​ជាង​ប្អូន​ទើប​នឹង​កើត ។​

​តាម​នោះ Kate បាន​ទៅ​ទទួល​ព្រះអង្គម្ចាស់ George នៅ​សាលា​មត្តេយ្យ Thoma’s Battersea West London ក្រោយ​ពេល​សម្រាលកូន​រួច​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ហើយ​នាង​បាន​ឈរ​តម្រៀបជួរ រង់ចាំ​ទទួល​កូន​មិន​ខុសពី “​រាស្ត្រសាមញ្ញ​”​ទេ ។​

​ប្តី​ប្រពន្ធ William និង Kate តែង​ចង់ឲ្យ​កូន​របស់​ខ្លួន​បាន​រស់នៅ​រៀនសូត្រ​ដូច​កូនៗ​ពលរដ្ឋ​សាមញ្ញ​ដទៃ ។ Kate តែង​ជា​អ្នក​ទៅ​ទទួល​កូន​នាំ​កូន​ទៅ​លេង​កម្សាន្ត​ជាមួយ​ក្មេងៗ​ដទៃ​ទៀត​ជា​ប្រក្រតី ៕ ចន្ទ្រា​

spot_img
×