Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​ម្នាក់ និង​ម្តាយ​មាន​ផ្ទៃពោះ ត្រូវបាន​រកឃើញ​រស់​នៅក្នុង​ឃ្លុប​តូប​លក់ដូរ​ដ៏​កំសត់ តែ​មិន​នឹកស្មាន​ពេលធ្វើ​តេស្ត​រកឃើញ​…

spot_img

​ថ្មីៗ​នេះ អាជ្ញាធរ​បាន​រកឃើញ​ក្មេងប្រុស​អាយុ ៧ ឆ្នាំ​ម្នាក់ និង​ម្តាយ​របស់គេ​អាយុ ៣៣ ឆ្នាំ ដែល​កំពុង​ដេក​នៅក្នុង​ឃ្លុប​តូប​លក់ដូរ​ដ៏​តូច​មួយ​ដែល​ត្រូវគេ​បោះបង់ចោល ជា​រៀងរាល់​យប់ ។​

​ពួកគេ​បានរស់នៅ​តាមរបៀប​នេះ​អស់​រយៈពេល​២​ខែ​មកហើយ ដោយ​តូប​លក់ដូរ​តូច​នោះ​ហ្គ័​រ​ស្ថិតនៅ Balai Panjang, Melaka (ម៉ាឡេស៊ី) ដែល​ជាទី​ជំរក​តែមួយគត់​របស់​ពួកគេ ។ ម្តាយ និង​កូនប្រុស បាន​កំពុង​រស់នៅ​ដ៏​កំសត់​បែបនេះ បន្ទាប់ពី​ប្តី​របស់​នាង​ត្រូវ​ជាប់ពន្ធនាគារ​ពីបទ​លួច​អស់​រយៈពេល ៣ ឆ្នាំ មកហើយ ។​

​ម្តាយ​របស់​ក្មេងប្រុស​នេះ ដែល​បាន​កំពុងមាន​ផ្ទៃពោះ ៧ ខែ ហើយ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ប្រើប្រាស់​ថ្នាំញៀន ដោយ​ភ្ញាក់​ងារ​ប្រឆាំង​គ្រឿងញៀន Melaka និង​ក្រោយមក ត្រូវបាន​នាំទៅ​មណ្ឌល​ស្តារនីតិសម្បទា ។​

​ក្មេងប្រុស​នេះ និង​ម្តាយ​របស់គេ ត្រូវបាន​រកឃើញ​ដោយ​និស្សិត​មួយក្រុម ដែល​កំពុង​ចុះ​ធ្វើ​កិច្ចការ​សាលា​នៅ​ជុំវិញ​តំបន់​នោះ ។ ពួកគេ​ភ្លាមៗ​នោះ ក៏បាន​ជូនដំណឹង​ដល់​សមាជិកសភា Kesidang លោក Allex Seah អំពី​ស្ថានភាព​នេះ ។​

​ក្មេងប្រុស​នោះ​ដែល​ពុំទាន់​ចូល​សាលា​នៅឡើយ ក្រោយមក​ត្រូវបាន​នាំយក​ដោយ​ក្រុមមន្ត្រី​សុខាភិបាល ដោយ​ឲ្យ​រស់នៅក្នុង​ផ្ទះមួយ ។​

​គេ​ក្រោយមក ក៏បាន​រកឃើញថា ក្មេងប្រុស​នេះ​មាន​បងប្អូន​បង្កើត ៤ នាក់ ដែល​បច្ចុប្បន្ន រស់នៅក្នុង​មន្ទីរ​សុខុមាលភាព ។ គេ​ក៏​សង្ឃឹមថា ក្មេងប្រុស​នេះ និង​ម្តាយ​របស់គេ នឹង​ធ្វើជា​មនុស្ស​ល្អ ហើយ​គេ​ក៏​នឹង​ស្វែងរក​ទីកន្លែង​រស់នៅ​សមរម្យ​មួយ​ដល់​ពួកគេ​ផងដែរ ៕ ចន្ទី (worldofbuzz)​

  

spot_img
×