Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វែង​យល់​លម្អិត ពី​ជម្រើស​ឥណទាន​រថយន្ត​ផ្សេងៗ​គ្នា​

spot_img

​ភ្នំពេញ ​៖ យើង​សង្កេតឃើញថា តម្រូវការ​នៃ​ការប្រើប្រាស់​រថយន្ត ក្នុងប្រទេស​កម្ពុជា មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ កត្តា​នេះ​គឺ​បណ្តាលមកពី​កំណើន​ប្រាក់ចំណូល និង​តម្រូវការ​យានជំនិះ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ ដែល​នាំមក​នូវ​សុវត្ថិភាព និង​ផាសុកភាព​។ ជាមួយគ្នានេះ ការផ្តល់​កម្ចី​រថយន្ត កំពុង​មាន​ភាព​ពេញនិយម និង​កាន់តែ​មាន​ភាព​សម្បូរបែប ដែល​មាន​ការ​ផ្តល់​ជូន​ពី​សំណាក់​ធនាគារ និង​ស្ថាប័ន​ផ្សេងៗ រួម​មាន​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ជាដើម​។​

​ជារឿយៗ អតិថិជន​តែង​យល់ច្រឡំ អំពី​ជម្រើស​កម្ចី​រថយន្ត​ខុសៗ​គ្នា ដែល​ពួកគេ​អាច​ជ្រើសរើស​បាន​។ អត្ថបទ​នេះ​នឹង​ពន្យល់​លម្អិត ពី​លក្ខណៈសម្បត្តិ​នៃ​ប្រភេទ​កម្ចី​រថយន្ត​ផ្សេងៗ​គ្នា និង​ការប្តេជ្ញា​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ដែល​អតិថិជន​ត្រូវ​ទទួលយក ផ្អែក​តាម​តម្លៃ​រថយន្ត ដែល​ពួក​គេ​ចង់​ទិញ​នោះ​។​

​ការពិត​ណាស់ វា​មាន​ភាព​ខុស​ពី​គ្នា​តែម្តង រវាង​ផលិតផល «​ឥណទាន​» និង «​ភតិសន្យា​ហិរញ្ញវត្ថុ​»​។ សម្រាប់​ប្រភេទ​ឥណទាន អតិថិជន​​គឺជា​ម្ចាស់​រថយន្ត ទាំង​ក្នុង​អំឡុង​ពេល​បង់​រំ​លោះ និង​ក្រោយ​បញ្ចប់​ការបង់​រំ​លោះ​រួចរាល់​។ សម្រាប់​ប្រភេទ​ភតិសន្យា​ហិរញ្ញវត្ថុ​វិញ អតិថិជន​ត្រូវ​រៀបចំ​ការផ្ទេរកម្មសិទ្ធិ​រថយន្ត ពី​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​នោះ បន្ទាប់​ពី​កិច្ចសន្យាជួល​ផុតកំណត់​។ នៅ​ធនាគា រ​ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) អតិថិជន​មិន​ចាំបាច់​រៀបចំ​ការផ្ទេរ​កម្មសិទ្ធិ​រថយន្ត​ឡើយ ព្រោះ​អតិថិជន​បាន​ក្លាយ​ជា​ម្ចាស់​រថយន្ត តាំងពី​ទទួល​បាន​ការអនុម័ត​ឥណទាន​ដំបូង​មកម្ល៉េះ​។​

​ក្រៅពីនេះ ការប្រាក់​ក៏​មាន​ភាព​ខុសប្លែកគ្នា​ផងដែរ គឺ​រវាង​អត្រា​ការប្រាក់​ថេរ និង​អត្រា​ការប្រាក់​ថយ​តាម​ប្រាក់​ដើម​។ ជាទូទៅ ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ ប្រើប្រាស់​អត្រា​ការប្រាក់​ថេរ ហើយ​ឧទាហរណ៍ សម្រាប់​ទំហំ​ភតិសន្យា​ហិរញ្ញវត្ថុ $ 10,000 ជាមួយនឹង​អត្រា​ការប្រាក់ 1.5% ក្នុង​មួយ​ខែ ឬ 18% ក្នុង​មួយ​ឆ្នាំ អតិថិជន​នឹងត្រូវ​បង់​ប្រមាណ $ 1,800 ទៅលើ​អត្រា​ការប្រាក់ ជា​រៀងរាល់ឆ្នាំ រហូត​ដល់​ផុតកំណត់​ភតិសន្យា​ហិរញ្ញវត្ថុ​។ យ៉ាងណាមិញ សម្រាប់​សេណា​រេ​យ៉ូអ​ត្រា​ការប្រាក់​ថយ​តាម​ប្រាក់​ដើម ក្នុង​ទឹកប្រាក់ $ 10,000 និង​អត្រា​ការប្រាក់ 18% ក្នុង​មួយ​ឆ្នាំ​ដូចគ្នា អតិថិជន​នឹងត្រូវ​បង់​ប្រមាណ $ 1,700 ក្នុង​ឆ្នាំ​ទីមួយ $ 1,430 ក្នុង​ឆ្នាំ​ទី​ពីរ $ 1,110 ក្នុង​ឆ្នាំ​បី និង​ថយចុះ​បន្តបន្ទាប់​ទៀត​ទៅ​តាម​ឆ្នាំ​។ អត្រា​ការប្រាក់​ដែល​ត្រូវ​បង់ បាន​ថយ​ចុះ​ទៅ​តាម​ឆ្នាំ ព្រោះ​វា​អាស្រ័យ​លើ​ទំហំ​ឥណទាន ដែល​បាន​ថយចុះ ទៅតាម​ការបង់​រំ​លោះ​ប្រចាំខែ​របស់​អតិថិជន​។​

​យើង​អាច​ស្វែង​យល់​លម្អិត ជាមួយនឹង​តារាង​ខាងក្រោម សម្រាប់​ការប្រៀបធៀប​រវាង​អត្រា​ការប្រាក់​ភតិសន្យា និង​អត្រា​ការប្រាក់​ឥណទាន ដែល​ត្រូវ​បង់​ក្នុង​រយៈពេល 5​ឆ្នាំ សម្រាប់​ទឹកប្រាក់ $ 10,000 ជាមួយនឹង​អត្រា​ការប្រាក់​ប្រចាំឆ្នាំ 18% ដូចខាងក្រោម​៖

​ឥណទាន និង​ភតិសន្យា ប្រាក់ចំណូល​ប្រចាំខែ ទឹកប្រាក់​សង​ប្រចាំខែ​
​ឆ្នាំ​ទី​១ ប្រហែល $ 1,700 ប្រហែល $ 1,800
​ឆ្នាំ​ទី​២ ប្រហែល $ 1,430 ប្រហែល $ 1,800
​ឆ្នាំ​ទី​៣ ប្រហែល $ 1,110 ប្រហែល $ 1,800
​ឆ្នាំ​ទី​៤ ប្រហែល $ 730 ប្រហែល $ 1,800
​ឆ្នាំ​ទី​៥ ប្រហែល $ 280 ប្រហែល $ 1,800
​សរុប​ទឹកប្រាក់ ប្រហែល $ 5,229 ប្រហែល $ 9,000

​យើង​សូម​ផ្តល់​យោបល់​ដល់​អតិថិជន​ផងដែរ ក្នុង​ការ​ពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ​នៃ​កិច្ចព្រមព្រៀង​ឥណទាន ឬ​ភតិសន្យា​ហិរញ្ញវត្ថុ​របស់​ខ្លួន ដើម្បី​កំណត់​កម្រៃ​សេវាកម្ម ដែល​ត្រូវ​បង់​សម្រាប់​ពាក្យស្នើសុំ​ឥណទាន ឬ​ភតិសន្យា​ហិរញ្ញ​វត្ថុ​នោះ ក៏ដូចជា​កម្រៃ​ប្រចាំឆ្នាំ​នានា​ជាដើម​។ សូម​បញ្ជាក់​ផង​ដែរ​ថា ធនាគារ CIMB កំណត់​កម្រៃ​សេវាកម្ម​តែ​ម្តង​ប៉ុណ្ណោះ ក្នុង​ចំនួន 1% នៃ​ទឹកប្រាក់​ឥណទាន​សរុប ហើយ​ពុំ​មាន​ការ​គិត​កម្រៃ​ផ្សេងៗ​ទៀតឡើយ ក្នុង​អំឡុង​ពេល​ដំណើរការ​ឥណទាន​រថយន្ត​ទាំងមូល​។​

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​ជាច្រើន អំពី​ទំហំ​ប្រាក់ចំណូល ដែល​អាច​ស្នើសុំ​ឥណទាន​បាន យើង​សូម​លម្អិត​អំពី​ចំណុច​នេះ សម្រាប់​អតិថិជន​ទាំងអស់ រវាង​ការសង​ត្រឡប់​ប្រចាំខែ និង​តម្លៃ​រថយន្ត ដែល​ពួក​គេ​ចង់​ទិញ​នោះ​។ វា​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការកំណត់​ប្រាក់ចំណូល​របស់​អ្នកណាម្នាក់ មុន​នឹង​ឈាន​ដល់​ការគិតគូ​កត្តា​ផ្សេងទៀត​។ ធនាគារ ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ អាច​ជួយ​ដល់​អតិថិជន ក្នុង​ការ​គណនា​បន្ទុក​ហិរញ្ញវត្ថុ​បន្ថែម មុន​នឹង​អនុម័ត​ការស្នើ​សុំ​ឥណទាន​នោះ​។ នៅ​ធនាគារ CIMB យើង​តែងតែ​ផ្តល់​ដំបូន្មាន និង​កំណត់​ឲ្យ​អតិថិជនរ​បស់​យើង មាន​ប្រាក់​ចំណូល​ប្រចាំខែ 2​ដង លើស​ពី​ទឹកប្រាក់​ប្រចាំខែ ដែល​ត្រូវ​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​។​

​សម្រាប់​ការវិភាគ​ឆាប់រហ័ស នៃ​ការបង់​រំ​លោះ​ប្រចាំខែ និង​ប្រាក់​ចំណូល​ទាប​បំផុត ដែល​តម្រូវឲ្យមាន សម្រាប់​ការស្នើសុំ​ឥណទាន​រថយន្ត ដែល​មាន​ទំហំ​ចន្លោះ​ពី $10,000 ដល់ $ 50,000 យើង​អាច​ពិនិត្យ​លម្អិត ក្នុង​តារាង​ដូចខាងក្រោម​៖

​តម្លៃ​រថយន្ត ទំហំ​ឥណទាន
៧០% រយៈពេល​ឥណទាន ទឹកប្រាក់​សង​ប្រចាំខែ​
(​អត្រា 1.5% ក្នុង​1​ខែ​) ប្រាក់ចំណូល​ប្រចាំខែ​
$ 10,000 $ 7,000 5​ឆ្នាំ ប្រហែល $ 170 ប្រហែល $ 340
$ 15,000 $ 10,500 5​ឆ្នាំ ប្រហែល $ 260 ប្រហែល $ 520
$ 20,000 $ 14,000 5​ឆ្នាំ ប្រហែល $ 350 ប្រហែល $ 700
$ 30,000 $ 21,000 5​ឆ្នាំ ប្រហែល $ 530 ប្រហែល $ 1,060
$ 40,000 $ 28,000 5​ឆ្នាំ​
​ប្រហែល $ 710 ប្រហែល $ 1,420
$ 50,000 $ 35,000 5​ឆ្នាំ ប្រហែល $ 890 ប្រហែល $ 1,780

​លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB បានឲ្យដឹងថា​៖ «​ដើម្បី​ជួយ​ឲ្យ​អតិថិជន​ទទួល​បាន​រថយន្ត ដែល​ពួកគេ​ស្រឡាញ់ សម្រាប់​ធនាគារ CIMB យើង​ផ្តល់​ជូន​អត្រា​ការប្រាក់​ល្អប្រសើរ ប្រមាណ 1.5%​ប៉ុណ្ណោះ ក្នុង​មួយ​ខែ (​ការប្រាក់​ថយ​) ឬ 0.9% ក្នុង​មួយ​ខែ (​ការប្រាក់​ថេរ​) រយៈពេល​ឥណទាន​រហូត​ដល់ 5​ឆ្នាំ ទំហំ​ឥណទាន​រហូតដល់ 70% នៃ​តម្លៃ​រថយន្ត​។ មិនតែប៉ុណ្ណោះ យើង​ក៏​ផ្តល់​ដំបូន្មាន​ដល់​អតិថិជន អំពី​ទឹក​ប្រាក់​សង​ត្រឡប់​ដ៏​សមស្រប​មួយ ដើម្បី​ប្រាកដថា ការបង់​រំ​លោះ​នោះ​នឹង​មិន​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ និង​អនាគត​ក្រុមគ្រួសារ​របស់​ពួកគេ​»​។​

​ដើម្បី​ស្នើសុំ​ឥណទាន​រថយន្ត ជាមួយ​ធនាគារ CIMB អតិថិជន​ត្រូវមាន​ប័ណ្ណ​បើកបរ​រថយន្ត សេវា​ធានារ៉ាប់រង​រថយន្ត និង​លិខិត​បញ្ជាក់​​ប្រាក់ចំណូល​ច្បាស់លាស់ ព្រមទាំង​ឯកសារ​ផ្ទាល់​ខ្លួន​មួយចំនួន​ផងដែរ​។ មិនតែប៉ុណ្ណោះ អតិថិជន អាច​ស្នើសុំ​ឥណទាន​ទាំង​ទៅលើ​រថយន្ត​ថ្មី និង​មួយ​ទឹក តាមរយៈ​ដៃគូ​ក្រុមហ៊ុន និង​យានដ្ឋាន​លក់​រថយន្ត​ធំៗ និង​មាន​កេរ្តិ៍ឈ្មោះ​របស់​ធនាគា​រ CIMB នៅ​ទូទាំង​ប្រទេស​។ ហើយ​សម្រាប់​រថយន្ត​មួយ​ទឹក ធនាគារ CIMB អាច​ទទួលយក​ការស្នើសុំ​ឥណទាន​រថយន្ត ដែល​ស៊េរី​ឆ្នាំ ឬ​អាយុកាល​នៃ​រថយន្ត​ច្រើន​បំផុត គឺ​ដក​១៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​ដែល​ស្នើសុំ​ឥណទាន​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×