Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺព្រួច​នឹង​ទំនៀមទម្លាប់​ប្ដូរ​សម្លៀកបំពាក់​ថ្មី​ឱ្យ​អ្នកស្លាប់ គួរឱ្យខ្លាច​នៅឥណ្ឌូណេស៊ី

spot_img

ពិធីបុណ្យ Ma’nene គឺជា​ទំនៀមទម្លាប់​បញ្ចុះសព​បែ​ប​បុរាណ​របស់​ជនជាតិ Toraja នៅ​ឥណ្ឌូណេស៊ី​។​ទំនៀមទម្លាប់​ប្រពៃណី​នេះ​ធ្វើឱ្យ​ភ្ញៀវទេសចរ​ចង់ដឹង​ផង ហើយក៏​ស្រៀវ​ឆ្អឹងខ្នង​ផងដែរ​។​

ការ​ប្ដូរ​សម្លៀកបំពាក់​ថ្មី​ដល់​អ្នកស្លាប់​ប្រ​ព្រឹ​ត្ដទៅ​នៅ​ល្អាង​ភ្នំ​Toraja ភាគខាងត្បូង​កោះ​Salawesi ឥណ្ឌូណេស៊ី​

​រូប​ពិធីបុណ្យ​នេះ​ប្រ​ព្រឹ​ត្ដទៅ​រយៈពេល​៥​ថ្ងៃ​។ នៅ​ថ្ងៃទី​៥ សាកសព​អ្នកស្លាប់​ត្រូវបាន​យកចេញ​ពី​កន្លែង​បញ្ចុះ ហើយ​សាច់ញាតិ​នឹង​ចាប់ផ្ដើម​អនុវត្តន៍​«​ពិធី​ប្ដូរ​សម្លៀកបំពាក់​ថ្មី​» ។ នៅលើ​បណ្ដា​ផ្ទាំង​ថ្ម​ធំៗ គេ​បាន​ចោះ​ប្រហោង​ធំ​និង​ជ្រៅ​ដើម្បី​ទុកដាក់​មឈូស​។

​រូបអ្នក​មក​ទស្សនា​ពិធីបុណ្យ​នេះ​បានមក​ចោមរោម​មើល​ជុំជិត

​បន្ទាប់ពី​យកចេញ​ផុត​ពី​កន្លែង​បញ្ចុះ ពួកគេ​ចាប់​ផ្ដើមធ្វើ​ពិធីបួងសួង​សង្ឃឹមថា​អ្នកស្លាប់​មានភ័ព្វ​សំណាង​ល្អ​។​ក្រោយមក​ក្រុមគ្រួសារ​នឹង​ឈរជុំវិញ​មឈូស ហើយ​ជជែក​ជាមួយ​អ្នកស្លាប់​ហាក់ដូច​គ្រា​ដែល​គេ​នៅរស់​។​

​រូប​សាកសព​ត្រូវបាន​លើក​ចេញពី​មឈូស​ដើម្បី​ចាប់ផ្ដើម​ផ្នែក​សំខាន់​នៃ​ពិធីបុណ្យ​គឺ​ការផ្លាស់ប្ដូរ​សម្លៀកបំពាក់​ថ្មី​។​ស្ដ្រី​ក្នុង​រូបភាព​ខាងលើ​ត្រូវបាន​បញ្ចុះ​ទុក​តាំងពី​៣០​ឆ្នាំមុន​ម្ល៉េះ តែ​ពុំ​មានការ​រលេះរលួយ​សោះ និង​សម្លៀកបំពាក់​មុន​របស់គាត់​នៅ​ដូច​មុន​ដដែល​។​

​រូប​ក្រោយពេល​សាច់ញាតិ​បំពេញ​កិច្ច​រួចរាល់ ស្ដ្រី​នោះ​ត្រូវបាន​គេ​ប្ដូរ​សម្លៀកបំពាក់​ថ្មី​ក្នុងអំឡុង​៣​ឆ្នាំ​ម្ដង ។ ជនជាតិ​ក្នុង​កុលសម្ព័ន្ធ​Toraja នឹង​រៀបចំ​ពិធីបុណ្យ​Ma’nene ដោយ​ពួកគេ​ជឿថា​ព្រលឹង​ទាំងនោះ​នឹង​តាម​ជួយ​ពួកគេ​ឱ្យ​ពួកគេ​រកស៊ី​មានបាន​ប្រសិនបើ​ពួកគេ​ថែទាំ​សាកសព​ទាំងនោះ​បានល្អ​។​

​​ពិធីបុណ្យ​Ma’nene បានចាប់ផ្ដើម​កើតឡើង​ពី​ភូមិ​Baruppuជាង​មួយ​សតវត្សរ៍​មុន​។ តាម​រឿងនិទាន​របស់​កុលសម្ព័ន្ធ​Toraja ព្រានព្រៃ​ឈ្មោះ​Pong Rumasek បាន​ប្រទះឃើញ​សាកសព​រលេះរលួយ​មួយ​នៅក្នុង​ព្រៃ គាត់​បាន​យក​សាកសព​នោះមក​លាង​សម្អាត ហើយ​យក​សម្លៀកបំពាក់​របស់​ខ្លួន​ទៅ​គ្របពីលើ រួច​បញ្ចុះ​វា​។ តាំងពី​នោះមក Pong Rumasek តែង​ជួប​នូវ​ភ័ព្វសំណាង ហើយ​ក្លាយជា​អ្នកមាន​ម្នាក់​។​

​តាមរយៈ​ពិធីបុណ្យ​នេះ ជនជាតិ​Toraja ចាត់ទុកថា​វា​ជា​ឱកាស​ដើម្បី​សាច់ញាតិ​សែស្រឡាយ​គេ​អាចមក​ជួបជុំ​និង​បង្កើន​ភាពស្និទ្ធស្នាល​៕

សូយន

spot_img
×