Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ទន្លេសេកុង បន្ត​កើនឡើង​ដល់​កម្ពស់ ១២,៤៦ ម៉ែត្រ​

spot_img

​ស្ទឹងត្រែង​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ថា មក​ដល់​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេសេកុង ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ១២,៤៦ ម៉ែត្រ ហើយ (​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១១,៥០​ម៉ែត្រ​) ។​

​សូមជម្រាបថា នៅ​ទូទាំង​ខេត្ត​ស្ទឹងត្រែង នា​វេលា​យប់​ថ្ងៃទី ២៦ បាន​ទទួលរ​បាយ​ទឹក​ភ្លៀង​ក្នុង​កម្រិត​ពី ៣៧-៦១ មិល្លីម៉ែត្រ ផងដែរ និង​បាន​ធ្វើឲ្យ​តំបន់​មួយចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ។ ក្រសួង​បាន​សម្រេច​បើកទ្វារ​ទឹក​សំណង់​ការពារ​ទឹកជំនន់​ក្រុង​ស្ទឹងត្រែង ដើម្បី​រំដោះ​ទឹកជំនន់​ចេញពី​ក្រុង ។ ពេលនេះ ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ស្រក​អស់​វិញ​ហើយ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ ២០១៨ ៖​

spot_img
×