Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន អតីត​អ្នកសារព័ត៌មាន អាស៊ីសេរី​២​រូប ជា​បណ្តោះអាសន្ន , លោក អ៊ួ​ន ឈិន រកឃើញ​ភស្តុតាង​ថ្មី បាន​ចូលរួម​ថត​វីដេអូ​សិច​

spot_img

ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​អតីត​អ្នកសារព័ត៌មាន​អាស៊ីសេរី​២​រូប​ជា​បណ្តោះអាសន្ន ដោយ​ត្រូវ​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា​។​

​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​លោក​សេង ហៀ​ង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ “​ធ្វើ​ចារកម្ម​” ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​បង្ក​ឲ្យ​មាន​អន្តរាយ​ការការពារ​ជាតិ តាម​មាត្រា​៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ប្រសិនបើ​តុលាការ​រកឃើញ​បទល្មើស​ជាក់ស្តែង​ដូច​ការចោទប្រកាន់​មែន​នោះ អ្នក​ទាំងពីរ នឹង​ប្រឈម​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ ពី​៧​រហូតដល់​១៥​ឆ្នាំ​។​

លោក កែវ វ៉ា​ន្នី មេធាវី ការពារ​ក្តី​ឲ្យ​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំង​២​នាក់​នេះ បាន​ប្រាប់​អ្នកកាសែត​ថា ចៅក្រម​ស៊ើបសួរ នៅ​មិនទាន់​បញ្ចប់​ការសាកសួរ​កូនក្តី​របស់លោក​នៅឡើយ​ទេ ហើយ​ក៏បាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ហើយក៏​មិនដឹងថា​កូនក្តី​របស់លោក​នឹងត្រូវ​កំណត់​នាំខ្លួន​មក​សាកសួរ​បន្តទៀត នៅពេលណា​ឡើយ​។​

​អតីត​អ្នកយកព័ត៌មាន​របស់​វិ​ទ្យ​អាស៊ីសេរី​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅក្នុង​ផ្ទះសំណាក់​ម៉ា​រ៉ា​ឌី ក្នុង​សង្កាត់​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ក្រោម​ហេតុផល​ថា​ពួកគេ​បានរៀបចំ​បើក​អាជីវកម្ម​ថតរូប មិនបាន​សុំច្បាប់​អនុញ្ញាត និង​លួច​ផលិត​ព័ត៌មាន​ផ្ញើ​ទៅ​ក្រៅប្រទេស​។​

​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​សមត្ថកិច្ច បាន​រកឃើញ​ភស្តុតាង​ថ្មី​មួយទៀត នោះ​គឺ​រូបភាព និង​វីដេអូ​របស់ លោក អ៊ួ​ន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី ដែល​បាន​ចូលរួម​ថត​វីដេអូ​ស៊ិ​ច ជាមួយ​បរទេស នៅក្នុង​ប្រទេស​កម្ពុជា​។​
​រូបភាព និង​វីដេអូ​សិច​របស់លោក អ៊ួ​ន ឈិន ដែល​ជួន​លោក​ដើរតួ​ជា​អ្នក​ថត និង​ពេលខ្លះទៀត លោក​ដើរ​ជា​តួ​ប្រុស​ក្នុង​ការសម្តែង​នោះ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ នៅក្នុង​កុំព្យូទ័រ​របស់ លោក អួន ឈិន តែម្តង ដែល​អាច​កំណត់​ជា​បទល្មើស​ថ្មី មួយ​ផ្សេងទៀត ដែល​សហការ​ជាមួយ​បរទេស ធ្វើឱ្យប៉ះពាល់​ដល់​សីលធម៌​ខ្មែរ​។ នេះ​គ្រាន់តែ​ភស្តុតាង​បទល្មើស​ថ្មី​ក្នុងចំណោម​បទ​ជាច្រើន​ផ្សេងទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×