Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខណៈពេល​ដ៏​រន្ធត់​! ក្មេងស្រី​ម្នាក់​លូកដៃ​ចូលក្នុង​ទឹក ត្រូវ​ត្រី​ឆ្លាម​ឆ្មក់​ត្រ​បាក់ដៃ​យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ ដែល​ក្មេងស្រី​អាយុ ៦ ឆ្នាំ ម្នាក់ ត្រូវបាន​ត្រី​ឆ្លាម​ឆ្មក់​ខាំ​ដៃ​របស់​នាង នៅ​គែម​នៃ​អាង​ចិញ្ចឹម​ត្រី​នៃ​ផ្សារ​ទំនើប​មួយកន្លែង ក្នុងប្រទេស​ចិន ។​

​ហេតុការណ៍​ដ៏​ពុំ​នឹកស្មាន​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៤ ខែកក្កដា នៅ​សួន​កម្សាន្ត​នៃ​ផ្សារ​ទំនើប​មួយ ស្ថិតក្នុង​ទីក្រុង Guiyang ខេត្ត Guizhou បន្ទាប់ពី​ក្មេងស្រី​រងគ្រោះ និង​គ្រួសារ​របស់​នាង កំពុង​ទស្សនា​អាង​ចិញ្ចឹម​ត្រី ស្ថិតនៅ​ជាន់​ទី​២​នៃ​ផ្សារ​ទំនើប​នោះ ។​

​យាយ​របស់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ Xiao Li បាន​និយាយថា ត្រី​ឆ្លាម​បាន​ត្រ​បាក់ដៃ​ចៅស្រី​របស់ខ្ញុំ ខណៈ​អ្នកគ្រប់គ្រង​នៅ​ទីនោះ បានចេញ​វីដេអូ​បញ្ជាក់​ភ្លាមៗ​ថា ក្មេងស្រី​បានដាក់​ដៃ​ចូលក្នុង​ទឹក និង​នៅពេលនោះ ត្រី​ឆ្លាម​១​ក្បាល​ក៏​ឆ្មក់​វាយប្រហារ​ដៃ​នាង​តែម្តង ។​

​ក្មេងស្រី​នេះ​ត្រូវ​បានឃើញ​ដក​ដៃ​ពី​ក្នុង​ទឹក​យ៉ាង​លឿន ខណៈ​ត្រី​ឆ្លាម​ហែល​ចាកចេញ ដោយ​បន្សល់ទុក​ឲ្យ​ក្មេងស្រី​នេះ​ជាមួយ​ឈាម​ហូរ​នៅ​ដៃ​របស់​នាង​យ៉ាង​សាហាវ ។​

Xiao Li ត្រូវបាន​នាំយកទៅ​កាន់​មន្ទីរពេទ្យ Guizhou Orthopaedics ដោយ​គ្រួសារ​របស់​នាង ។ ក្រុមគ្រូពេទ្យ​បាន​រកឃើញ​ជាលិកា​ទន់​ជាច្រើន​បាន​បាន​រហែក និង​បាក់ឆ្អឹង​លើ​ម្រាមដៃ​របស់​នាង ។​

​បច្ចុប្បន្ន នាង​កំពុង​បន្ត​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខាងលើនេះ​ផងដែរ ៕ ចន្ទី (breakingnewstime)

spot_img
×