Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃុំខ្លួន​ជនដៃដល់​២​នាក់ ដាក់ពន្ធនាគារ ដែល​កាប់​មន្ត្រីនគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​របួសធ្ងន់​

spot_img

​ភ្នំពេញ ​៖ ជនដៃដល់​២​នាក់ ដែល​បាន​កាប់​ទៅលើ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​លោកសាយ សារុន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រងចាំ​សេចក្តី​សម្រេច​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​២៦​ខែកក្កដា ។​

​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ដាក់ពន្ធនាគារ របស់​ចៅក្រម បានបញ្ជាក់​ថា ជនជាប់ចោទ​ទី​១ ឈ្មោះ លាង សារ៉ាត់ អាយុ​៣១​ឆ្នាំ​​និង​ទី​២​ឈ្មោះ ឈិន ម៉ាច ហៅ ឈិន ពិសិដ្ឋ អាយុ​២៨​ឆ្នាំ ដែល​ពួកគេ​ទាំង​២​នាក់ ត្រូវបាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពីបទ​​ឃាតកម្ម​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ឃិន ទិត មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ ត្រូវ​ជនល្មើស​កាប់​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​​ក្នុងពេល​បំពេញ​ការងារ ចុះ​ទៅ​សាកសួរ​ជន​ប្រព្រឹត្ត​បទល្មើស តាម​ពាក្យបណ្តឹង របស់​អ្នក​រត់​ម៉ូតូ​កង់​បី​ ​ដែល​កើត​ជម្លោះ​ជាមួយ​ម្ចាស់​ស្តង់​លក់​ផ្លែឈើ នៅ​ផ្សារ​នាគ​មាស កាលពី​វេលា​ម៉ោង​៣៖៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ​សិ្ថតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោល រាជធានី​ភ្នំពេញ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×