Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន ! នៅ​ចិន​ឆ្កែ​រត់​បុក​រថយន្ត​ទំនើប ម្ចាស់​ត្រូវ​សង​អស់ ៦.០០០ ដុល្លារ ស្មើ​នឹង​ថ្លៃ​ជួសជុល តែ​… ១/១០ ប៉ុណ្ណោះ !

spot_img

​តាម SCMP ក្មេងស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់ បាន​បណ្តើរ​ឆ្កែ​ប្រមាញ់​រោម​លឿង ដើរ​លេង​តាម​ចិញ្ចើមថ្នល់​នៅ​ទីក្រុង Suzhou ខេត្ត Jiangsu ប្រទេស​ចិន កាលពី​ថ្ងៃ​ទី ១៧ ខែកក្កដា កន្លងមក ស្រាប់តែ​វា​កន្ត្រាក់​របូត​ខ្សែ​ពី​ដៃ ហើយ​រត់​ឆ្លងថ្នល់​ក៏​ទៅ​បុក​រថយន្ត​ទំនើប Lamborghini ។​

​ឆ្កែ​ប្រមាញ់​រោម​លឿង​រង​របួសស្រាល​ពេល​រត់​បុក​រថយន្ត ។​

​ឆ្កែ​រងរបួស​ស្រាល​ទេ ប៉ុន្តែ​រថយន្ត​តម្លៃ ១,១៧​លាន​ដុល្លារ បានរ​បើក​ប្រឡោះ​ស្រូប​ខ្យល់ ដែល​ចំណាយ​សម្រាប់​ជួសជុល​គឺ ៤៥០.០០០​យ៉េន (​ប្រមាណ ៦៦.២០០ USD) ។ អ្នកបើកបរ​រថយន្ត​នេះ បានស្នើ​ចេញ​លុយ ២០០០​យាន់ (៣០០ USD) សម្រាប់​ព្យាបាល​របួស​ឆ្កែ ប៉ុន្តែ​បាន​ឲ្យ​ក្មេង​ស្រី​វ័យ ១៣​ឆ្នាំ​នោះ ទូរស័ព្ទ​ប្រាប់​ម្តាយ ស្របពេល​ដែល​គេ​ទូរស័ព្ទ​ប្តឹង​ប៉ូលិស ។​

​តាម​ច្បាប់​ស្តីពី​កម្មសិទ្ធិ​ឆ្កែ​របស់​ចិន នារី​ត្រកូល Chu (​ម្តាយ​របស់​នាង​តូច​អាយុ ១៣​ឆ្នាំ​) ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​ការចំណាយ​ជួសជុល ព្រោះ​តែ​ពុំ​គ្រប់គ្រង​សត្វ​ចិញ្ចឹម​បាន ។ ប៉ុន្តែ​ដោយ​បាន​ប៉ូលិស​ជួយ​សម្រុះសម្រួល​ចុង​ក្រោយ​ម្ចាស់​រថយន្ត​ត្រកូល Wang ក៏​យល់ព្រម​ទទួល​សំណង​ស្មើនឹង ១/១០ នៃ​ថ្លៃ​ជួសជុល ។​

​ម្ចាស់​រថយន្ត​ដែល​ជា​អ្នក​មានត្រកូល Wang រូប​នោះ​ពោលថា ៖ “​វា​ជា​ឧប្បទ្ទវហេតុ ខ្ញុំ​មិន​ចង់​ឲ្យ​គ្រួសារ​ពួកគេ ត្រូវ​រ៉ាប់រង​សំណង​ទាំងអស់​ទេ ទើប​ខ្ញុំ​ទទួល​យក​ជម្រើស​ស្រុះស្រួល ។ អ្នកស្រី Chu និង​កូនស្រី​របស់​គាត់​ទទួលបាន​នូវ​មេរៀន​មួយ ក្រោយ​ការចំណាយ​អស់​លុយ ៤៥.០០០​យាន់ ៕ ចន្ទ្រា​

​បរិក្ខារ​បាន​បាក់​ធ្លាក់ ។

spot_img
×