Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋសភា​សម្តែង​ការខកចិត្ត​ចំពោះ​សភាតំណាងរាស្ត្រ អាមេរិក ដែល​បាន​អនុម័ត​ច្បាប់ វាយប្រហារ​លើ​រាជរដ្ឋាភិបាល​ក​ម្ពជា​

spot_img

​ភ្នំពេញ ​៖ រដ្ឋសភាជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ដែល​សភា​តំណាងរាស្ត្រ​អាមេរិក ដែល​បាន​អនុម័ត “​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨” កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ។​

​សេចក្តីថ្លែងការណ៍​រដ្ឋ​សភា បានបញ្ជាក់​ថា​៖ នេះ​សបញ្ជាក់​ពី “​ទង្វើ​នៃ​ការបំពាន​” ដោយ​ស្តង់ដារ “​អ្នកធំ​មិនចេះ​ខុស​” ហើយ​ទង្វើ​នេះ​ស្មើនឹង​ការប្រកាស​នូវ​អរិយ​ភាព ប្រឆាំង​នឹង​រដ្ឋាភិបាល ស្របច្បាប់ នៃ​ប្រទេស​មួយ ដែល​មិន​អាច​សះជា​បាន​”​។​

នយោបាយ​ការបរទេស​របស់​កម្ពុ​ជា បាន​ចាក់ឫស​យ៉ាងជ្រៅ ទៅក្នុង​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ហើយ​យើង​តែងតែ “​ស្វែងរក​មិត្ត​និង​មិន​ចង​សត្រូវ​ជា​មួយ​ប្រទេស​ណាមួយ​នោះ​ទេ​”​។ ផ្ទុយទៅវិញ ដូច​បណ្តា​រដ្ឋ​អធិបតេយ្យ​នានា​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជំហរ​មិន​ងាករេ​ក្នុង​ការការពារ​សន្តិភាព អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា ប្រឆាំង​នឹង​ការ​បំពារបំពាន ឬ​ការជ្រៀតជ្រែក​ពី​សំណាក់​ស្ថាប័ន​បរទេស ទោះបីជា​ក្រោមលេស​ណាមួយ​ឬ​កាលៈទេសៈ​ណា​ក៏​ដោយ​។​

​ច្បាប់​នេះ គឺជា​គម្រោង​ការ​មួយ​ទៀត ដែល​បាន​រៀបចំ​ទុកជា​មុន​របស់​សភា​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដើម្បី​វាយប្រហារ​ជា​ប្រព័ន្ធ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើតឡើង​ពី​ការ បោះឆ្នោត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ហើយ​ដែល​បាន​បដិសេធ​មិន​ដើរ​តាម​ភូមិសាស្ត្រ នយោបាយ​របស់​អាមេរិក​។ ការវាយប្រហារ​នេះ​មាន​គោលដៅ​ដាក់ទណ្ឌកម្ម​ចំពោះ​រដ្ឋ​ឯករាជ្យ ដែល​មាន​ឥរិយាបទ​មិន​គោរព​តាម​ការបញ្ជា​របស់​ពួកគេ ហើយ​បំផ្លាញ​នូវ​ភាព​ជឿជាក់​លើ​ការបោះឆ្នោត​ជា​សកល​នៅ​កម្ពុជា ដែល​នឹង​រៀបចំ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ​។​

ការវាយប្រហារ​បានចាប់ផ្តើម​ឡើង នៅពេល​ដែល​រដ្ឋាភិបាល​ស្រប​ច្បាប់​កម្ពុជា បាន​ចាត់វិធានការ ប្រឆាំង​នឹង​តួអង្គ​នយោបាយ​ដែល​មាន​ទំនោរ​គាំទ្រ មិន​ប្រឆាំង​នឹង​ការជ្រៀតជ្រែក និង​ស្តាប់​តាម​ការបង្គាប់បញ្ជា​របស់​ពួកគេ ទោះបីជា​តួអង្គ​ទាំងនោះ​បាន​ធ្វើ​ទង្វើ​ខុសច្បាប់ និង​មិន​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ដណ្តើម​អំណាច​យ៉ាងណាក៏ដោយ​។ ច្បាប់​នេះ​បដិសេធ​ទាំងស្រុង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការពង្រឹង​ទំនាក់ទំនង​ដៃគូ​ទ្វេភាគី ដែល​ឈរ​លើ​មូលដ្ឋានគ្រឹះ​នៃ​ការគោរព​គ្នា​ទៅវិញទៅមក ផលប្រយោជន៍​រួម និង​ការមិន​ជ្រៀតជ្រែក​គ្នា​។​

​លើសពីនេះ​ទៀត ខ្លឹមសារ​នៃ​ច្បាប់​នេះ​មាន​ចរិក​រំខាន​ថែមទៀត នៅពេល​ដែល​បុគ្គល​សាធារណៈ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការដាក់ទណ្ឌកម្ម របស់​រដ្ឋ​មួយទៀត ដោយ​ផ្អែក​លើ​ការចោទប្រកាន់ ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​។ នេះ​ជា​ការបំពាន​យ៉ាង​កម្រោល លើ​គោលការណ៍​អន្តរជាតិ ស្តី​ពី​អធិបតេយ្យភាព សមភាព និង​ការមិន​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​ដទៃ​។​

​សេចក្តីថ្លែងការណ៍​រដ្ឋ​សភា បញ្ជាក់ប្រាប់​អាមេរិក​ថា​៖ ក្នុងនាម​ជា​តំណាង​របស់​ប្រជាពលរដ្ឋ តំណាងរាស្ត្រ​អាមេរិក ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​ប្រជាពលរដ្ឋ​ខ្លួន ជាពិសេស​ក្នុង​ការដោះស្រាយ​បញ្ហា​ចន្លោះប្រហោង នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​ខ្លួន​។​

​ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ និង​សិទិ្ធមនុស្ស​របស់​អាមេរិក​នា​ពេល​បច្ចុប្បន្ន “​របាយការណ៍​អំពី​ភាពក្រីក្រ​បំផុត និង​សិទ្ធិមនុស្ស​របស់​អ្នករាយការណ៍​ពិសេស ក្នុង​បេសកកម្ម របស់លោក​ទៅ​កាន់​សហរដ្ឋអាមេរិក​” ដែល​ត្រូវ​បាន​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​សហរដ្ឋអាមេរិក​បាន​ដកខ្លួន ពី​ក្រុមប្រឹក្សា​នេះ​ដោយ​គ្មាន​ការអៀនខ្មាស បានសរសេរថា​៖
មូលដ្ឋាន​ចម្បង​នៃ​សង្គម​អាមេរិក គឺ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​បន្ទុច​បង្អាក់​បន្តិចម្តងៗ ដូចជា​សិទ្ធិ​របស់​បុគ្គល ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដែល​ត្រូវបាន​ការពារ​ដោយ​មាត្រា​២៥ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ គោលការណ៍​នៃ​ប្រជាពលរដ្ឋ​ម្នាក់ សម្លេង​ឆ្នោត​មួយ គឺមាន​តែ​នៅក្នុង​ទ្រឹស្តី​ទេ ហើយ​គោលការណ៍​នេះ បាន​ឃ្លាតឆ្ងាយ​ពី​ស្ថានភាព​ពិត​នៃ​ការអនុវត្ត​ជាក់ស្តែង​។​

“………​នៅ​សហរដ្ឋអាមេរិក មានការ​ដកហូត​សិទ្ធិ​បោះឆ្នោត​ជា​ចំហរ​ជាង​៦​លាន​នាក់​ដែល​ជា​ឧក្រិដ្ឋជន ឬ​អតីត​ឧក្រិដ្ឋជន ហើយ​ភាគច្រើន​លើសលុប​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ ពី​ព្រោះ​ទង្វើ​របស់​ពួកគេ​ទាំងនោះ ជារឿយៗ​ត្រូវ​បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការដាក់ទោស​…..​។ បន្ទាប់មក មានការ​ដកហូត​សិទ្ធិ​បោះឆ្នោត ដែល​រួមមាន​៖ ការរៀបចំ​តំបន់​បោះឆ្នោត ដែល មាន​ចេតនា​ផ្តល់​បុព្វសិទ្ធិ​ដល់ ក្រុម​អ្នកបោះឆ្នោត​ពិសេស​មួយចំនួន ការដាក់​លក្ខខណ្ឌ តម្រូវ​ក្លែងក្លាយ​ឬ​មិន​ចាំបាច់​លើ​អត្តសញ្ញាណ របស់​អ្នកបោះឆ្នោត ការ​បំភ័ន្ត​ទីតាំង ការិយាល័យ​បោះឆ្នោត ការផ្លាស់ប្តូរ​ទីតាំង​ការិយាល័យ នៃ​នាយកដ្ឋាន​ទទួលបន្ទុក​ចេញ​ប័ណ្ណ សម្គាល់​អត្តសញ្ញាណ ដើម្បី​ធ្វើឲ្យ​លំបាក​ដល់​ក្រុម​មួយចំនួន និង​ការបង្កើន​ឧបសគ្គ ក្នុង​ការបោះឆ្នោត​ជាទូទៅ​ជា​ពិសេស សម្រាប់​ពលរដ្ឋ​ដែល​មិនមាន​ធនធាន​។ លទ្ធផល​ពិតប្រាកដ​គឺថា ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភាពក្រីក្រ ជនជាតិភាគតិច និង​ក្រុម​ដែល​មិន​ពេញចិត្ត​ផ្សេងទៀត ត្រូវបាន​ដកហូត​សិទ្ធិ​ក្នុង​ការបោះឆ្នោត​។​

​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា សហរដ្ឋ​អាមេរិក​មាន​អត្រា នៃ​អ្នកបោះឆ្នោត​ទាប បំផុត​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍ ដែល​មាន​ត្រឹមតែ​៥៥,៧​ភាគរយ នៃ​ចំនួន​អ្នក​មាន​សិទ្ធិ បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦​កន្លងមក​…..​។ អ​ត​
​្រា​នៃ​អ្នក​ទៅ​បោះឆ្នោត​ទាប​នេះ អាច​បកស្រាយ​បាន​ថា លទ្ធផល​នៃ​ការបោះឆ្នោត គឺ​មិន​មាន​ឥទ្ធិពល​អ្វី​លើ​ជីវភាព របស់​ពលរដ្ឋ​ក្រីក្រ​នោះឡើយ​។​

​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​សារជាថ្មី អំពី​ជំហរ​មិន​ងាករេ​ចំពោះ​ការប្តេជ្ញាចិត្ត បន្ត​ដើរ​តាម​មាគ៌ា លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​កម្ពុជា​នឹង​រៀបចំ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ប្រកប​ដោយ​លក្ខណៈ​សេរី តម្លាភាព សណ្តាប់ធ្នាប់​ល្អ និង​សន្តិភាព​។​

​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់ មេត្តា​ប្រកាន់​ជំហរ​មិន​លំអៀង ដោយ​ចៀសវាង​ការធ្វើ​បុរេវិនិច្ឆ័យ ចំពោះ​គុណភាព​សំឡេងឆ្នោត និង​ការបោះឆ្នោត ដែល​មាន​ការប្រកួតប្រជែង​តាម​លក្ខណៈ​ពហុបក្ស ហើយ​សូម​ឲ្យ​គាំទ្រ​កម្ពុជា បន្ត​ដើរ​ទៅ​តាម​ផ្លូវ ឆ្ពោះទៅ​កាន់​ប្រជាធិបតេយ្យ សន្តិភាព នីតិរដ្ឋ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​មិន​មាន​ការរារាំង​៕ ​ដោយ​៖​កូឡាប​

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង នៃ​សេចក្តីថ្លែងការណ៍​រដ្ឋសភា​កម្ពុជា​៖

   

spot_img
×