Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួនសត្វ​អេ​ហ្ស៊ីប រង​ការចោទប្រកាន់​ថា យក​សត្វ​លា​ទៅ​គូរ និង​លាប​ពណ៌​ឲ្យ​ដូចសេះ​បង្កង់​

spot_img

​​សួនសត្វ​មួយ​នៅក្នុង​ប្រទេស​អេ​ហ្សី​បរងការ​ចោទប្រកាន់ថា បាន​យក​សត្វ​លាមក​លាបថ្នាំ និង​គូរឲ្យ មើល​ទៅ​ដូច​សត្វ​សេះ​បង្កង់​។​

​ទោះយ៉ាងណា មន្ត្រី​នៅ​ក្នុង​សួន​សត្វ បាន​បដិសេធ​ចោលការ​ចោទប្រកាន់​នោះ​។​

​លោក Mahmoud Sarhan បាន​ថត​រូបភាព​នៅ​ឧទ្យាន International Garden Municipal Park ស្ថិត​ក្នុង​រដ្ឋធានី Cairo ប្រទេស​អេ​ហ្សី​ប បន្ទាប់ពី​លោក បាន​សម្គាល់​ឃើញថា សត្វ​សេះបង្កង់​ ​ដែល​គេ​ដាក់​បង្ហាញ​នៅក្នុង​សួន​សត្វ ទំនង​ជា​សត្វ​លា ដែល​គ្រាន់តែ​គេ​គូរ និង​លាបថ្នាំ​ឲ្យ​ដូច​ប៉ុណ្ណោះ​។​

​បើ​តាម​រូបភាព បានបញ្ជាក់​ថា ឆ្នូត​នៅលើ​ផ្ទៃមុខ ហាក់​មិន​ដូច​ឆ្នូត​នៅ​លើ​ផ្ទៃមុខ​សេះបង្កង់​សោះ​។​

​ពេទ្យសត្វ​ម្នាក់ ដែល​បាន​ធ្វើ​ការវិភាគ​លើ​រូបភាព​នោះ បាន​និយាយថា ពណ៌​នៅលើ​ផ្ទៃមុខ​របស់​សត្វ​​ទាំងនោះ មិន​ស៊ីគ្នា​ជាមួយនឹង​រូបរាង​សេះបង្កង់​ទេ ចំនែក​ឆ្នូត​របស់​វា​វិញ មើល​ទៅ​មិន​ស្របគ្នា​សោះ​។​

​លោក Mohamed Sultan ដែលជា​អ្នក​គ្រប់គ្រង​នៅក្នុង​សួនសត្វ​បាន​ថ្លែង​ប្រាប់​ស្ថានីយ៍​វិទ្យុ នៅក្នុង​ស្រុក​ថា សត្វ​ទាំងអស់​នៅក្នុង​សួនសត្វ សុទ្ធ​តែ​សត្វ​ពិត​៕ សុភ័ក្ត្រ

​ប្រភព​៖ UPI​

spot_img
×