Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិត្តភក្តិ​២​នាក់ ជួយ​គ្នា ពេល​រត់​ចេញ​ពី​មន្ទីរពេទ្យ​វិកល​ចរិក​ (វីដេអូ)

spot_img

​ថ្មីៗ​នេះ មាន Clip មួយ​បង្ហាញ​ពី​ទិដ្ឋភាព​មនុស្ស​ប្រុស ២​នាក់​ជា​មិត្តភក្តិ​នៅ​ក្នុង​មន្ទីរពេទ្យ​វិកល​ចរិក​មួយ​ជាមួយ​គ្នា ហើយ​បាន​លួច​ផ្លោះ​របង​រត់ចេញ​ពី​មន្ទីរពេទ្យ​នោះ ។​

​អ្វីៗ​ប្រព្រឹត្ត​ទៅ​ពិតជា​គួរឲ្យ​… អស់សំណើច​! ។ មាន​អ្វី​ប្លែក​បើ​វា​ទាំង​២​នោះ​… “​ឆ្កួត​” ទៅហើយ​! ។ ប៉ុន្តែ​អ្វី​ដែល​ជា​អត្ថន័យ​បង្កប់​យ៉ាង​ជ្រាលជ្រៅ​ក្នុង Clip នេះ ទើប​ជា​បញ្ហា​… ?

​តួអង្គ ២​នាក់ ក្នុង Clip ។​

​តាម​មន្ទីរពេទ្យ​នោះ​នៅ​វេលា​ម៉ោង​ប្រហែល ៩​ព្រឹក ពេល​គ្រូពេទ្យ​ប្តូរ​វេន ពួកគេ​ទាំង ២ ឆ្លៀត​ឱកាស​រត់ចេញ ហើយ​ផ្លោះ​របង ។ កាមេរ៉ា​មន្ទីរពេទ្យ​បាន​ផ្តល់​ឲ្យ​ទិដ្ឋភា​ពគួរ​ឲ្យ​… នេះ ។​

​មនុស្ស​មួយចំនួន​ក្រោយពេល​ទស្សនា​គេ​នាំគ្នា​… សើច​សប្បាយ ! ។ ខណៈពេល​ដែល​មនុស្ស​ខ្លះ​បែរ​ជា​ងឿងឆ្ងល់​ទៅវិញ​ទេ​! ។ តាម​នោះ​ពួកគេ​ថា ប្រសិនបើ​បុរស​ទាំង​២​នេះ ជា​អ្នក​ដទៃ ប្រាកដ​ជា​យ៉ាង​តិច​មាន​ម្នាក់​បាន​រត់​គេចខ្លួន​រួច ។​

​ប៉ុន្តែ​វា​គួរ​ឲ្យ​រំភើប​ណាស់ ដែល ។ “​ឆ្កួត​ប៉ុណ្ណឹង​ហើយ​” នៅឡើយ​ចេះ​ជួយ​គ្នា មិន​បោះបង់​ចោល​គ្នា​នៅ​គ្រា​…​ក្រ​ទៀត ។​

​វា​ពិតជា​មាន​អត្ថន័យ​ណាស់​សម្រាប់​សង្គម​មួយ​ដែល​មនុស្ស​ភាគច្រើន​បាន “​ហោះ​រំលង​” ភ្លេច​អស់​មនោសញ្ចេតនា គ្រា​កំសត់ ព្រោះតែ​… សម្ភារៈ​និយម និង​ការរើសអើង ៕ បូ​ព៌ា​

spot_img
×