Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ រក្សា​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្តីអំពាវនាវ ដល់​គ្រប់​គណបក្ស​នយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ អ្នកគាំទ្រ​គណបក្សនយោបាយ រួម​នឹង​អ្នក​គ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​។​

​បើ​យោង​តាម​សេចក្តីអំពាវនាវ​របស់​គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា យោងតាម​មាត្រា​៧២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សកម្មភាព​ឃោសនា​បោះឆ្នោត ត្រូវ​បញ្ឈប់​២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។ គ​.​ជ​.​ប សួ​ម​អំពាវនាវ ដល់​គ្រប់​គណបក្ស​នយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្សនយោបាយ អ្នកគាំទ្រ​គណបក្សនយោបាយ រួម​នឹង​អ្នក​គ្រប់គ្រង​បណ្តាញ ផ្សព្វផ្សាយ​ព័ត៌មាន គ្រប់​ប្រភេទ ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ចាប់ពី​ម៉ោង​១២៖០០​យប់ ថ្ងៃទី​២៧ រហូតដល់​ម៉ោង​១២៖០០​យប់ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ នៅក្នុង​ដំណាក់កាល​នេះ ពិសេស​ក្នុងការ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​រាល់​សកម្មភាព និង​បាតុភាព​ទាំងឡាយ ដែល​មាន​បំណង​បំផ្លាញ​ការបោះឆ្នោត តាមរយៈ​ការប្រើប្រាស់​គ្រប់​មធ្យោបាយ​ទុច្ចរិត រារាំង​ប្រជាពលរដ្ឋ មិនឲ្យ​ទៅ​បោះឆ្នោត ធ្វើឲ្យ​ការ​មាន​ភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត បង្ក​ការរំខាន មិនឲ្យ​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​បាន​។

​គ​.​ជ​.​ប នឹង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​សកម្មភាព​ទាំងឡាយណា ដែល​រំលោភ​លើ​ច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប​៕ ​ដោយ​៖​កូឡាប​

spot_img
×