Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ថ្ងៃ​បិទ​យុទ្ធនាការ ឃោសនា​បោះឆ្នោត​បញ្ចប់​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដឹកនាំ​សមាជិក​ជិត​១​មុឺន​នាក់​រក​សម្លេងឆ្នោត​

spot_img

​​ស្វាយរៀង ​៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ ចុះ​ជួយ​ខេត្ត​ស្វាយរៀង និង​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ បាន​ដឹកនាំ​សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ​ជិត​១​ម៉ឺន​នាក់ ដើម្បី​ជួបជុំ​គ្នា​ស្តាប់​ប្រសាសន៍ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន នៅក្នុង​បរិវេណ​ស្នាក់ការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ស្វាយរៀង និង​ចេញ​ដង្ហែ​ក្បួន​ឃោសនា​តាម​ដងផ្លូវ​នានា នៅ​ខេត្ត​ស្វាយរៀង​ផងដែរ ។​

​សូមបញ្ជាក់​ថា បើ​តាម​មន្ត្រី​ប្រចាំការ​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង បានអោយដឹងថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ការជួបជុំ​ស្តាប់​ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន និង​ដង្ហែរ​ក្បួន​តាម​ផ្លូវ ចំនួន​ជិត​១​ម៉ឺន​នាក់ មធ្យោបាយ​រថយន្ត​៣៥០​គ្រឿង ម៉ូតូ​១​ពាន់​គ្រឿង មេក្រូ​២៥​គ្រឿង ហើយ​ក្នុងនោះ ស្រុក​ស្វាយជ្រំ ដឹកនាំ​ដោយ​លោក ចៅ ភិរុណ និង​ស្រុក​ចន្ទ្រា .​ក្រុង​បាវិត ដឹកនាំ​លោក​ម៉ឹង សំផន​. ស្រុក​រំដួល​ដឹកនាំ​ដង្ហែរ​ដោយ​លោក សៅ សុ​វណ្ណី ក៏​មាន​ការ​ដង្ហែ​ក្បួន និង​ជួបជុំ​គ្នា​សំរាប់​ស្រុក​ផ្សេងៗ​ទៀត​ក៏​ដង្ហែ​ក្បួន​រក​សម្លេងឆ្នោត​ដឹកនាំ​ដោយ​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​និមួយៗ​ផងដែរ​។

​ចំពោះ​គណបក្ស​ផ្សេងទៀត បាន​ដង្ហែ​ក្បួន​ជា​ទ្រុងទ្រាយ​ធំ​ដុំ​នោះទេ ដោយ​បាន​ចាក់​ម៉េក្រូ ឃោសនា នៅ​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន​និង​តាម​ដងផ្លូវ​មួយចំនួន​ប៉ុណ្ណោះ ។​

​បើ​តាម​ការឲ្យដឹង ពី​គ​.​ជ​.​ប ខេត្ត​ស្វាយរៀង បានឲ្យដឹងថា នៅ​ខេត្ត​ស្វាយរៀង មាន​៨០ ឃុំ សង្កាត់ មាន​៩២៦​ការិយាល័យ សម្រាប់​បំរើ​ការបោះឆ្នោត និង​មាន​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​៣៥២០៦១​នាក់ មាន​៥​អាសនៈ និង​មាន​គណបក្ស​នយោបាយ ចំនួន​១៤ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ស​ញាតិ​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ខ្មែរ​តែមួយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​មាតុភូមិ​យើង គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ឆន្ទះ​ខ្មែរ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេតយ្យ ដែល​បាន​ដាក់ពាក្យ ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រារព្ធ​ធ្វើ​ទ្បើង នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ៕ វ៉ៃកូ​

  

spot_img
×