Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ចៅសង្កាត់​-​ចៅសង្កាត់រង និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​បក្ស​សង្គ្រោះ​ជាតិ ៦​រូប​ទៀត នៅ​ខេត្ត​ព្រះសីហនុ បាន​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​

spot_img

ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា មាន​អតីត​ចៅសង្កាត់​- ចៅសង្កាត់រង ទី​១ ចៅសង្កាត់រង​ទី​២ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​រូប​ទៀត នា​ខេត្ត​ព្រះសីហនុ បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បន្ទាប់ពី​តុលាការ​កំពូល សម្រេច​សាលដីកា​រំលាយ​គណបក្ស​នេះ​ចោល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក យន្ត មីន បង្ហាញ​ឈ្មោះ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ទាំង ៦​នាក់ ដែល​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នា​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា រួមមាន​៖ លោក សេង នី​ម ចៅសង្កាត់​លេខ​៤- លោក សេង សុ​ផន ចៅសង្កាត់រង​ទី​១​សង្កាត់​លេខ​៤- លោក លោក កោះ ង​ន​- លោក អ៊ុន ចាន់ថា​- លោក ម៉ិ​ញ ថាវ​- ជា​ក្រុមប្រឹក្សា​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​លោក អ៊ិន ចា​ត ចៅសង្កាត់រង​ទី​២ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក យន្ត មីន បញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​អតីត​ចៅសង្កាត់​-​ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចន្លោះ​ពី ៧ ទៅ ៨​រូប​ហើយ នា​ខេត្ត​ព្រះសីហនុ បាន​មកសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។ លោក​បន្តថា តាម​ព័ត៌មាន នឹង​អាចមាន​អតីត​ចៅសង្កាត់​-​ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គណបក្សប្រឆាំង​ជាច្រើនរូប​ទៀត ត្រៀម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច​។​

​ទាក់ទិន​បញ្ហា​នេះ​កន្លងមក លោក សុខ សាវ៉ាត ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា រូបលោក​មិនមាន​អត្ថាធិប្បាយ​ទៅលើ​ការចាកចេញ របស់​សមាជិក​ខ្លួន​នេះ​ទេ ដោយ​ចាត់ទុក​ការចាកចេញ​នេះ ថា​ជា​សិទ្ធិ ក្នុងការ​សម្រេចចិត្ត របស់​បុគ្គល​ម្នាក់ៗ​។​

​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានសម្រេច​សាលដីកា រំលាយចោល គណបក្ស​សង្គ្រោះ​ជាតិ តាម​ពាក្យបណ្តឹង របស់​ក្រសួងមហាផ្ទៃ​លើ​សំណុំរឿង​ជាប់​ពាក់ព័ន្ធ អំពើ​ក្បត់ជាតិ​។ ភ្លាមៗ បន្ទាប់ពី​គណបក្ស​នេះ​ត្រូវ​រំលាយ ក្រសួងមហាផ្ទៃ ក៏បាន​ប្រកាស​លុបឈ្មោះ​គណបក្ស​នេះ​ចេញពី​បញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា​។​

​សាលដីកា​តុលាការ​កំពូល ក៏បាន​ហាម​សមាជិក​ជាន់ខ្ពស់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​ក្នុង​រយៈពេល ៥​ឆ្នាំ​ថែមទៀត​៕ ដោយ​៖ ដែន សីមា​

​ខាងក្រោម​នេះ គឺជា​ពាក្យសុំ​ចុះចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា របស់ អតីត​ចៅសង្កាត់ -​ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ​៖


spot_img
×