Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ត្រូវ​រថយន្ត​បុក​ស្លាប់ ពេល​ជិះ​ម៉ូតូ​ទៅ​យកប្រពន្ធ ដើម្បី​ចូលរួម​ហែ​បក្ស​

spot_img

​បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ រថយន្ត​១​គ្រឿង និង​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ខាងជើង​ផ្សារ​ត្រី​ចំងាយ​ប្រហែល​១០០​ម៉ែត្រ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិតក្នុង​ភូមិ​ប៉ា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ ហេង អាយុ​២០​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​មួយកន្លែង នៅ​ខាងជើង​ផ្សារ​ត្រី ស្ថិតនៅក្នុង​ភូមិ​ប៉ា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ពណ៌​ខ្មៅ ស្លាក​លេខ បន្ទាយ​មានជ័យ 1D-3489 ។ មុន​កើតហេតុ​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បើក​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច មាន​ល្បឿន​លឿន លុះ​ដល់​ផ្លូវបំបែក​ជា​បួន មិន​បង្អង់​ល្បឿន បាន​បុក​ម៉ូតូ​មួយ​គ្រឿង ដែល​បើក​ពី​ជើង​ទៅ​ត្បូង បាន​ជ្រុល​មក​មុខ ក៏​ត្រូវរ​ថយ​បុក​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្ដង ។ ចំណែក រថយន្ត​បង្ក បាន​គេចខ្លួន​បាត់​។​

​ប្រពន្ធ​ជនរងគ្រោះ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​និង​មួក​បក្ស បាន​ប្រាប់ថា ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ទៅ​យក​គាត់ ដើម្បី​ទៅ​ចូលរួម ហែ​បក្ស នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×