Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងទឹក​ថៃ ត្រៀម​ទទួល​នាវា​អម​ការពារ​កាំជ្រួច ខ្លាំង​បំផុត​អាស៊ាន​

spot_img

​ក្រុមហ៊ុន​តម្លើង​នាវា Daewoo Shipbuilding & Marine Engineering (DSME) របស់​កូរ៉េ​ខាងត្បូង ទើប​ប្រកាសថា នាវា​អម​ការពារ​កាំជ្រួច ៣០០០​តោន DW-3000F ដំបូង​គេ​ដែល​តម្លើង​ឲ្យ​កង​ភូមិន្ទ​ជើង​ទឹក​ថៃ (RTN) មានតម្លៃ ៤១៦​លាន​ដុល្លារ ដែល​មានឈ្មោះ​ថា Taichin និង​លេខ​សម្គាល់ 471 បាន​សម្រេច​រួចរាល់​វិញ្ញាសារ​សាកល្បង និង​វាយតម្លៃ ។​

​ក្រុមហ៊ុន​តម្លើង​នាវា Daewoo Shipbuilding & Marine Engineering (DSME) ។​

​នាវា​អម​ការពារ​កាំជ្រួច Dw-3000F មាន​បណ្តោយ ១២៣​ម៉ែត្រ ទទឹង ១៤,៤​ម៉ែត្រ កម្ពស់​លើ​ផ្ទៃ​ទឹក ៨​ម៉ែត្រ កម្លាំង​ញែក​ទឹក ៣.៧០០​តោន នឹង​មក​កាន់​ថៃ​ក្នុង​ខែ​សីហា ឆ្នាំ ២០១៨ ខាងមុខ ។​

​នេះ​ជា​នាវា​ធ្វើសង្គ្រាម​ធំ​បំផុត និង​ខ្លាំង​បំផុត​នៅ​អាស៊ីអាគ្នេយ៍ វ៉ា​ផ្តាច់​នាវា​អម​ការពារ​កាំជ្រួច ស្រទាប់ Formidable របស់​សិង្ហ​បុរី​ទៀត ។​

​នាវា​អម​ការពារ DW-3000F តម្លៃ ៤១៦ លាន​ដុល្លារ​របស់​ថៃ ។​

​តាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពី​នោះ នាវា​នេះ​ទី​២ នឹង​ត្រូវ​បាន​កូរ៉េខាងត្បូង ផ្ទេរ​បច្ចេកវិទ្យា​មក​ផលិត​នៅ​ប្រទេស​ថៃ​តែម្តង ។ ពោល​គឺ​ក្រៅពី​កុម្ម៉ង់​ទិញ​នាវា ថៃ​បាន​ទិញ​ទាំង​បច្ចេកវិទ្យា តម្លើង​ប្រភេទ DW-3000 F តែម្តង ៕ ចន្ទ្រា​

spot_img
×