Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ស្រស់ស្អាត​ផឹកថ្នាំ​កណ្តុរ​សម្លាប់ខ្លួន ព្រោះតែ​អតីត​មេភូមិ​ល្បួង​យកទៅ​រំលោភ និង​ថែមទាំង​បង្ហោះ​រូប​ដេក​ក្នុង​សណ្ឋាគារ​ទៀត​

spot_img

​អតីត​មេភូមិ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ពីបទ​រំលោភ​នារី​ជនជាតិ Hmong ដ៏​ស្រស់ស្អាត​អាយុ ២២ ឆ្នាំ និង​បន្ទាប់មក បាន​បង្ហោះ​រូបថត​ដ៏​អាម៉ាស់​មួយ​នៃ​ហេតុការណ៍​នេះ នៅលើ​ហ្វេ​ស​ប៊ុ​កទៀត ដែល​ធ្វើ​ឲ្យ​នាង​តូចចិត្ត​ឈានដល់​ការធ្វើអត្តឃាត​ខ្លួនឯង​តែម្តង ។​

​ជន​រូបនេះ​ដែលមាន​ឈ្មោះ​ថា Noppadol Nawa-ariya បាន​បដិសេធ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពុំបាន​ចាប់រំលោភ​នារី​រងគ្រោះ​ទេ ។ ទោះយ៉ាងណា Atchariya Ruangratanapong មេធាវី​របស់​គ្រួសារ​នារី​រងគ្រោះ ជួយ​ជនរងគ្រោះ​ក្នុង​អំពើ​រំលោភ​នេះ ដោយបាន​ផ្សាយ​ពី​ការចាប់ខ្លួន​របស់ Noppadol តាមរយៈ​ការ Live វីដេអូ​លើ​គ្រុប​ហ្វេ​ស​ប៊ុ​ក ។​

​ការរំលោភ​សេពសន្ថវៈ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ កក្កដា ប៉ុន្តែ ក្រោយមក នារី​រងគ្រោះ​បាន​ធ្លាក់​ទឹកចិត្ត​យ៉ាងខ្លាំង ទោះបី​នាង​ពុំបាន​និយាយ​អ្វីដែល​បានកើត​ឡើង ។ ហើយ​រឿងនេះ​បានកើត​ឡើង គឺ​នៅពេលដែល​ជន​ចាប់រំលោភ​នេះ បាន​បង្ហោះ​រូបថត​១​សន្លឹក​បង្ហាញ​ខ្លួនឯង​គាត់ ដេក​នៅជាប់​នាង ខណៈ​នាង​សន្លប់​នៅក្នុង​បន្ទប់​សណ្ឋាគារ​ដែល​នាង​បាន​ប្រាប់​ឪពុកម្តាយ​របស់​នាង​អំពី​រឿងនេះ ។ នាង​បាន​និយាយថា អ​តី​មេភូមិ​នេះ​បាន​ល្បួង​នាង​ទៅកាន់​សណ្ឋាគារ ហើយ​នាង​ពិតជា​មានការ​សោកស្តាយ​យ៉ាងខ្លាំង សម្រាប់​ការធ្វើ​គ្រួសារ​រង​ភាពអាម៉ាស់ ។ នៅ​យប់​ថ្ងៃអាទិត្យ នាង​បាន​ថ្នាំ​កណ្តុរ ហើយ​នាង​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ នាង​បាន​ស្លាប់​នៅ​ថ្ងៃ​ពុធ ។​

Atchariya ដែល​ត្រូវបាន​អមដំណើរ​ជាមួយ​បងស្រី​ភ្លោះ​របស់​នាង បាន​កាន់​ប៉ុស្តិ៍ប៉ូលីស​ដើម្បី​ផ្តល់​ភស្តុតាង​នេះ ។ ទីបំផុត ដីការ​ចាប់ខ្លួន​របស់ Noppadol ត្រូវបាន​ធ្វើឡើង និង​ឈានទៅ​ចាប់ខ្លួន​គាត់​នៅ​ព្រឹក​នេះ​ផងដែរ ៕ ឧ​ត្ត​ម (The Nation, khaosod)

spot_img
×