Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វះកាត់​យកចេញ​ស្តែងៗ ដុំ​សក់​ទម្ងន់​ជាង ៣ គ​.​ក្រ ពី​ក្នុង​ពោះ​ក្មេងស្រី​ម្នាក់ (​វីដេអូ​)

spot_img

​ក្មេងស្រី​អាយុ ១២ ឆ្នាំ​ម្នាក់ បានធ្វើ​ឲ្យ​ក្រុមគ្រួសារ​រន្ធត់ចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុមគ្រូពេទ្យ បាន​រកឃើញ​ដុំ​សក់​ទម្ងន់ ៣​គីឡូ​កន្លះ នៅក្នុង​ពោះ​របស់​នាង ។ ដែល​ការវះកាត់​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​មន្ទីរពេទ្យ​មួយ នៅក្នុង​តំបន់ Mangystau ប្រទេស Kazakhstan កាលពី​ថ្ងៃទី​១៣ ខែកក្កដា ។​

​ក្មេងស្រី​នេះ​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា មាន​ទម្លាប់​ស៊ី​សក់​ខ្លួនឯង ដែល​នាំ​ឲ្យ​ពួកវា​ប្រ​ផ្តុំគ្នា​កកកុញ​នៅក្នុង​បំពង់​រំលាយ​អាហារ​របស់​នាង​តែម្តង ។​

​នាង​បាន​បាត់បង់​ទម្ងន់ និង​ចំណង់​អាហារ ខណៈ​ពោះ​របស់​នាង​បន្ត​រីក​ធំ ដែល​ធ្វើ​ឲ្យ​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។​

​យោងតាម​គ្រូពេទ្យ​វះកាត់ ប្រតិបត្តិ​ការវះកាត់​គឺ​ល្អប្រសើរ ហើយ​នេះ​ជា​ជា​លើក​ទី​២​ហើយ ដែល​គាត់​បានឃើញ​ករណី​ដ៏​ធ្ងន់ធ្ងរ​បែបនេះ​បានកើត​ឡើង សម្រាប់​រយៈពេល ៣០ ឆ្នាំ ក្នុងនាម​ជា​អ្នកជំនាញ​ខាង​ផ្អែក​វេជ្ជសាស្ត្រ​របស់គាត់ ៕ ឧត្តម (liveleak)

spot_img
×