Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន គ​.​ជ​.​ប និង​គណៈប្រតិភូ​អ្នកសង្កេតការណ៍​អន្តរជាតិ​សហគមន៍​អឺរ៉ុប ៣២​រូប នឹង​ជួប​គ្នា មុន​ពេល​ចូលរួម សង្កេតការណ៍​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ បើ​តាម​សេចក្ដីជូនដំណឹង របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ៖ នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា នឹង​មាន​ជំនួប​រវាង​លោក ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប និង​គណៈប្រតិភូ​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាន់​ខ្ពស់​មក​ពី​សហគម​ន៍​អឺរ៉ុប ចំនួន​៣២​រូប ដូចជា​សមាជិក​ព្រឹទ្ធសភា និង​មាជិក​រដ្ឋសភា មក​ពី​សហគមន៍​អឺរ៉ុប នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ។​

​ជំនួប​នេះ គឺ​ដើម្បី​ស្វែងយល់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត នៅ​កម្ពុជា មុន​ពេល​ចូលរួម​សង្កេតការណ៍​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ៕​ ​ដោយ​៖​កូឡាប​

spot_img
×