Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឡាវ ៖ ពលរដ្ឋ​រងគ្រោះ​នៅ​តំបន់​ជន់​លិច​ដោយ​ការបាក់​ទំនប់​វា​រី​អគ្គស​នី ទម្លាយ​រឿង​គួរឲ្យ​…​ញាក់សាច់​!

spot_img

​តាម​ក្រុម​អ្នកយក​ព័ត៌មាន BBC នៅ​អា​តា​ពឺនោះ ពលរដ្ឋ​រងគ្រោះ​ក្នុង​តំបន់​ជន់​លិច​គិតថា មាន​មនុស្ស​ស្លាប់​អាច​ប្រហែល ៣០០​នាក់ ហើយ​ខ្ទង់ ៣០០០​នាក់ កំពុង​ជាប់​គាំង​នៅ​ទី​ទួល​កណ្តាលវាល​ទឹក​ជន់​លិច ដ៏​… ល្វឹងល្វើយ ។​

​តាម​ក្រុម​ខាងលើ និង​បណ្តា​អង្គការ​សង្គ្រោះ​និយាយថា រដ្ឋាភិបាល​ឡាវ​ព្យាយាម​បន្ថយ​ស្ថានភាព​ខូចខាត​ពិសេស​ចំនួន​មនុស្ស​ស្លាប់​គឺ​ច្រើន​ជាង ការដែល​នាយករដ្ឋមន្ត្រី​ប្រទេស​នេះ ប្រកាន់​ថា ៖ “​មាន​អ្នកស្លាប់​” ២៧​នាក់ និង​បាត់​ខ្លួន ១៣១​នាក់​…” ។​

​គួររំលឹកថា ក្រោយ​ព្រឹត្តិការណ៍​បាក់​ទំនប់​វា​រី​អគ្គស​នី Xe-Pian Xe-Namnoy នោះ ទឹក​ក្នុង​អាង​ស្តុក​បាន​ជន់​ពន្លិច​ភូមិ​ចំនួន ៧ ក្នុងនោះ​មាន​ភូមិ ២​រង​ការខូចខាត​ធ្ងន់ធ្ងរ​បំផុត ។ នៅ​តំបន់​មួយ​ដែល​មានផ្ទះ ២០០​ខ្នង បច្ចុប្បន្ន​សល់​ផ្ទះ​តែ ១០​ខ្នង​ប៉ុណ្ណោះ ៕ ចន្ទ្រា

 

A girl uses a mattress as a raft during the flood after the Xepian-Xe Nam Noy hydropower dam collapsed in Attapeu province, Laos July 26, 2018. REUTERS/Soe Zeya Tun

spot_img
×