Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក Trump ត្រៀម​ទៅ​ទស្សនកិច្ច​រុស្ស៊ី​ពេល​ទទួលបាន​ការអញ្ជើញ​

spot_img

ក្រោយពេល​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប្រកាសថា បាន​ផ្ញើ​លិខិតអញ្ជើញ សេត​វិមាន​ឱ្យដឹង​នៅ​ថ្ងៃទី​២៧​ខែកក្កដា​ថា ប្រធានាធិបតី​អាមេរិក Donald Trump ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទៅ​ទស្សនកិច្ច​មូ​ស្គូ​នៅពេលដែល​លោក​ទទួលបាន​លិខិត អញ្ជើញ​ផ្លូវការ​នោះ​។​

​ប្រធានាធិបតី​អាមេរិក Donald Trump (​ស្ដាំ​)​និង​ប្រធានាធិបតី​រុស្ស៊ី​Vladimir Putin (​ឆ្វេង​) ជួបប្រជុំគ្នា​នៅ​សន្និសីទ​កំពូល​នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃទី​១៦​ខែកក្កដា​

​លេខា​សារព័ត៌មាន​សេត​វិមាន Sarah Sanders បានលើកឡើង​ក្នុង​សេចក្ដីប្រកាស​មួយ​ថា​៖ ប្រធានាធិបតី​អាមេរិក​Trump រង់ចាំ​ស្វាគមន៍​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មកកាន់​ក្រុង​Washington​ពេល​ឈាន​ចូលឆ្នាំថ្មី​(​ដើមឆ្នាំ​២០១៩) ហើយ​លោក​ក៏​ត្រៀមខ្លួន​ទៅ​ទស្សនកិច្ច​មូ​ស្គូ​ក្រោយពេល​ទទួលបាន​ការអញ្ជើញ​ជា​ផ្លូវការ​»​។​

​មុន​នោះ ប្រធានាធិបតី​រុស្ស៊ី Putin ប្រកាសថា បាន​អញ្ជើញ​សម​ភាគី​អាមេរិក​Donald Trump មកកាន់​ទីក្រុង​មូ​ស្គូ ហើយ​សង្កត់ធ្ងន់ថា មេដឹកនាំ​ទាំងពីរ​សុទ្ធសឹង​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ជំនួប​លើក​ទី​២​។​

​ថ្លែង​ក្នុង​សន្និសីទ​បើកទូលាយ​នៃ​ក្រុម​បណ្ដា​ខឿនសេដ្ឋកិច្ច​ថ្មី​ទើប​លេចធ្លោ (BRICS) ដែល​កំពុង​ប្រ​ព្រឹ​ត្ដទៅ​នៅ​អាហ្វ្រិក​ខាងត្បូង ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ឱ្យដឹងថា លោក​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ជំនួប​ជាមួយ​ភាគី​អាមេរិក ហើយ​ប្រធានាធិបតី Donald Trump ក៏មាន​គំនិត​ដូចគ្នា​ដែរ​។ បើតាម​លោក Putin រុស្ស៊ី​និង​អាមេរិក​ចាំបាច់​ត្រូវ​ពិភាក្សាគ្នា​អំពី​បណ្ដា​ជម្លោះ​លើ​សកលលោក ក៏ដូចជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​កិច្ចការ​ទាំងនេះ​ពុំ​អាចធ្វើ​ទៅបាន​តាមរយៈ​ទូរស័ព្ទ​ឡើយ​៕

សូយន

spot_img
×