Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក Trump៖ មិនបាន​ដឹង​ពី​រឿង​រុស្ស៊ី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កូនប្រុស​ខ្លួន​

spot_img

តាម​Reuters នៅ​ថ្ងៃទី​២៧​ខែកក្កដា​ម្សិលមិញ​នេះ ប្រធានាធិបតី​អាមេរិក Donald Trump ប្រកាសថា លោក​ពុំដែល​បានដឹង​អំពី​ជំនួប​នៅ​អគារ​Trump កាលពី​ឆ្នាំ​២០១៦ រវាង​កូនប្រុស​លោក​Donald Trump Jr. និង​ស្ដ្រី​មេធាវី​រុស្ស៊ី​ម្នាក់ ក្នុងនោះ​ស្ដ្រី​មេធាវី​រូបនេះ​បានស្នើ​ផ្ដល់​បណ្ដា​ព័ត៌មាន​ដែល​បង្ក​មហន្ដរាយ​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ និង​ដៃគូ​ប្រកួត Hillary Clinton ។​

Donald Trump Jr.

​លោក​Trump បាន​សរសេរ​លើ​គណនី​Twitter របស់លោក​ថា​៖ ខ្ញុំ​ពុំបាន​ដឹង​អ្វី​ទាំងអស់​អំពី​ជំនួប​ជាមួយ​កូនប្រុស​របស់ខ្ញុំ Don Jr ឡើយ​»​។​

​សេចក្ដីប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​បន្ទាប់ពី​សារព័ត៌មាន CNN ចុះផ្សាយ​ព័ត៌មាន​ថា អតីត​មេធាវី​ឯកជន​របស់​ប្រធានាធិបតី Trump លោក Michael Cohen ឱ្យដឹងថា មេដឹកនាំ​អាមេរិក​បានដឹង​មុន​អំពី​ជំនួប​នេះ​។​

​ចាប់តាំងពី​ក្លាយជា​ប្រ​នា​ធិបតី​អាមេរិក លោក​Trump បាន​ប្រឈម​មុខជា​បន្ដបន្ទាប់​ចំពោះ​បណ្ដា​ការចោទប្រកាន់​ចំណងទាក់ទង​ជាមួយ​រុស្ស៊ី​។​ប៉ុន្ដែ​ម្ចាស់​សេត​វិមាន​រូបនេះ​តែង​បដិសេធចោល​នូវ​ការចោទប្រកាន់​ទាំងនោះ​៕

សូយន

spot_img
×