Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ជំនួយ​ឱ្យ​ឡាវ​១​លាន​ដុល្លារ ដើម្បី​ជួយ​ស្ដារ​ផលវិបាក​នៃ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​

spot_img

តាម​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ឱ្យដឹងថា នៅ​ថ្ងៃទី​២៧ ខែកក្កដា ប្រទេស​នេះ​បានសម្រេច​ចាត់​ក្រុម​សង្គ្រោះ​មួយ​ទៅកាន់​ឡា​វនា​ចុង​សប្ដាហ៍​នេះ ហើយ​បានផ្ដល់​ប្រាក់​១​លាន​ដុល្លារ​ជា​ជំនួយ​បន្ទាន់​ក្រោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​ធំ​មួយ​ស្ថាបនា​ឡើង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​កូរ៉េខាងត្បូង ថៃ​និង​ឡាវ ដែល​ត្រៀម​សាងសង់​រួច​។​

​ទិដ្ឋភាព​ជន់​លិច​ក្រោយពេល​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ បាន​បាក់​កាលពី​ថ្មី​២៤ ខែកក្កដា​

​ក្រុម​សង្គ្រោះ​របស់​កូរ៉េខាងត្បូង រួមមាន​វេជ្ជបណ្ឌិត​១៥​នាក់​និង​ជំនួយការ​៥​នាក់ នឹង​ទៅដល់​ប្រទេស​ឡាវ​នៅ​ថ្ងៃទី​២៩​កក្ដ​ដា​ខាងមុខ​។​

​ក្រៅពីនោះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​នូវ​ផ្ដល់​ទឹកប្រាក់ 500.000 USD ព្រមទាំង​សម្ភារៈ​មានតម្លៃ​500.000 USD​ដែរ ដើម្បី​ជួយ​ឡាវ ក្នុង​មហន្ដរាយ​នេះ​។​

​គួររម្លឹកថា ក្រុមហ៊ុន​សំណង់​និង​បច្ចេកទេស SK គឺជា​ដៃគូ​ក្នុង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ​៕

សូយន

 

 

spot_img
×