Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ច​អាមេរិក​មាន​កំណើន​គួរឱ្យកត់សម្គាល់ ហើយ​លោក​Trump ប្រកាសថា វា​គឺជា​ការបញ្ជាក់​ពី​គោលនយោបាយ​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​

spot_img

​ក្រោយ​ពេលដែល​ក្រសួងពាណិជ្ជកម្ម​ប្រកាស​ជា​សាធារណៈ​ថា កំណើន​នៃ​ខឿនសេដ្ឋកិច្ច​អាមេរិក​ក្នុង​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៨ មាន​កំណើន​៤,១​ភាគរយ ហើយ​ជា​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុង​កន្លះ​ទសវត្សរ៍​កន្លងមក ហើយ​ថា​កំណើន​នេះ​ពុំមែន​កើតឡើង​តែម្ដង​នោះទេ​។​

​ទិដ្ឋភាព​ការដ្ឋាន​សំណង់​នៅ​បុរី​ញូវយ៉ក អាមេរិក​

​ម្ចាស់​សេត​វិមាន​សង្កត់ធ្ងន់ថា នេះ​ជា​សក្ខីកម្ម​បង្ហាញឱ្យឃើញថា​គោលនយោបាយ​របស់លោក​កំពុង​ពង្រីក​អានុភាព​។​

​លោក​Trump ក៏បាន​ព្យាករណ៍​ពី​កំណើន​របស់​អាមេរិក​ថា​នឹង​ខ្ពស់ជាង​មុន​ក្រោយ​ពេលដែល​អាមេរិក​រួម​ជាំ​មួយ​បណ្ដា​ដៃគូ​ឈានទៅ​ព្រមព្រៀង​អំពី​ពាណិជ្ជកម្ម​ទ្វេភាគី​។ លោក​វាយតម្លៃថា តួលេខ​ស្ដីពី​កំណើនសេដ្ឋកិច្ច​កន្លងមក​គឺ​វា​ចីរភាព ពុំមែន​កើតឡើង​ម្ដងម្កាល​ទេ​។​

​តាម​តួលេខ​ថ្មី​បំផុត សេដ្ឋកិច្ច​អាមេរិក​មាន​កំណើន​លោត​ផ្លោះ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៨(៤,១​ភាគរយ​) ហើយ​កម្លាំងចលករ​ស​ម្រា​ប់​កំណើនសេដ្ឋកិច្ច​នេះ​គឺ​អ្នកប្រើប្រាស់​ចាប់ផ្ដើម​ចំណាយ​នូវ​ខ្ទង់​ប្រាក់​ពី​គោលនយោបាយ​កាត់បន្ថយ​ពន្ធ​របស់រ​ដ្ឋា​ភិ​បាល ក្នុងពេលដែល​ផលិតករ​ទំនិញ​នាំចេញ​ប្រឹងប្រែង​ផ្គត់​ផ្គត់​ផលិតផល​មុន​ពេលដែល​សង្គ្រាម​«​ពន្ធដារ​»​រវាង​អាមេរិក​និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​បានចាប់ផ្ដើម​ផ្ទុះ​ជា​ផ្លូវការ​៕

សូយន

spot_img
×