Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​៖ ក្មេង​៣​នាក់​បាន​ស្លាប់ ព្រោះតែ​ឳពុក​ម្ដាយ​បង្អត់អាហារ​ពួកវា​៦​ថ្ងៃ​

spot_img

​សាធារណមតិ​ឥណ្ឌា​មានការ​តក់ស្លុត​យ៉ាងខ្លាំង គ្រា​ដែល​សមត្ថកិច្ច​នៅ​ថ្ងៃទី​២៦ ខែកក្កដា បាន​បញ្ជាក់ថា ក្មេង​៣​នាក់​គឺ Mansi, 8 ឆ្នាំ​, Shikha, 4 ឆ្នាំ និង​Parul, 2 ឆ្នាំ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​២៤​ខែកក្កដា ព្រោះ​ត្រូវ​បង្អត់អាហារ​ច្រើន​ថ្ងៃ​ពេក​។​

ក្មេង​នៅ​ឥណ្ឌា​តម្រៀបជួរ​រង់ចាំ​គេ​បែងចែក​អាហារ​

​វេជ្ជបណ្ឌិត​Amita Saxena ដែលជា​អ្នកទទួលខុសត្រូវ​នៅ​មន្ទីរពេទ្យ Lal Bahadur Shastri, New Delhi និយាយថា ការធ្វើ​តេ​ស្ដិ៍​នៅ​មន្ទីរពេទ្យ​បានបង្ហាញ​ថា​ក្មេង​ទាំងនេះ​មានការ​បាក់កម្លាំង​យ៉ាងខ្លាំង រូបភាព​ទាំងឡាយ​បញ្ជាក់ថា​ពួកវា​ទ្រុឌទ្រោម​លើ​គ្រប់ផ្នែក ហើយ​គ្មាន​សញ្ញា​នៅសល់​ខ្លាញ់​បន្ដិច​នៅក្នុង​រាងកាយ​។​ក្រពះ​និង​ពោះវៀន​ពួកវា​ទទេ​ស្អាត ដែលជា​សញ្ញា​ពួកវា​ពុំបាន​បរិភោគ​អ្វី​ក្នុងអំឡុងពេល​ពី​៨​ទៅ​៩​ថ្ងៃ​។

​តាម​ការស្រាវជ្រាវ​រប​ស់​ប៉ូលិស​ឱ្យដឹងថា ពួកក្មេង​ទាំងនេះ​ត្រូវ​ដោះស្រាយ​រក​អាហារ​ដោយ​ខ្លួនឯង ព្រោះ​ឳ​ពុក​របស់​ពួកវា​បាន ចាក​ចេញទៅ​បាត់ ខណៈពេល​ម្ដាយ Beena របស់​ពួកវា​អាយុ​២៩​ឆ្នាំ មាន​បញ្ហា​សុខភាព​សរសៃប្រសាទ​។​នាង​មិនអាច​ឆ្លើយ​នឹង​សំណួ​របស់​ប៉ូលិស​បានឡើយ​។​

​ពិតជា​ឥណ្ឌា​មែន​!

spot_img
×