Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បោះឆ្នោត​អាណត្តិ​ទី​៦ មាន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន ១២០០​នាក់ ចូលរួម​យក​ព័ត៌មាន​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាសថា មាន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន ១២០០​នាក់ ត្រូវបាន​ទទួលស្គាល់​ដោយ ។​

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ឲ្យដឹងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ទទួលស្គាល់​ជា​ផ្លូវការ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចំនួន​១២០០​នាក់ (​ស្រី​១៦៣​នាក់​) មកពី​១៦១​អង្គភាព ដើម្បី​ចូលរួម​យក​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​បាន​ការអនុញ្ញាត​ដោយ​គ​.​ជ​.​ប អាច​យក​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត​ទាំងមូល ដោយ​គោរព​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​គោរព​ក្រមសីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុង​ដំណើរការ​បោះឆ្នោត​។ នេះ​បើ​យោង​តាម​ប្រការ ៣៥៨ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×