Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​ដី​ទំនាស់​រវាង​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ និង​លោក​អភិបាលក្រុង​ប៉ោយប៉ែត​, នៅ​ស្ទះ​

spot_img

​បន្ទាយមានជ័យ ៖ អាជ្ញាធរ​និង​ជំនាញ​ថា​នឹង​សហការ​ការបោះ​បង្គោលព្រំ​និង​ចុះ​ពិនិត្យ​ទីតាំង​ដី​ទំនាស់​រវាង​លោក​លី អ៊ុត​នី ប្រធានសភា​ពា​ណី​ជ្ជ​កម្ម​ខេត្ត​ប​ន្យ​មានជ័យ ជាមួយ​លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​។​

​លោក ម៉ែន សោភ័ណ អភិបាលរងក្រុង លោក​ប្រាក់ ប៉ូ​លីន អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម សំណង់​និង​ភូមិបាល​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រុង​ប៉ោយប៉ែត​អះអាង​ដូច្នេះ​កាលពី​ថ្ងៃទី​១៨​វិច្ឆិកា​ឆ្នាំ​២០១៧ បន្ទាប់ពី​មាន​ប្រជុំ​ដោះស្រាយ​វិវាទ​ដីធ្លី​នោះ​នៅ​សាលាក្រុង​។​

​លោក លី អ៊ុត​នី ព្រមទាំង​មេធាវី​២​រូប​របស់គាត់​និង​ម្ចាស់​ដី​ដើម​ដែល​លក់​អោយ ក៏​ដូច​សាក្សី​នានា​និយាយថា ៖ ដី​ទំនាស់​នោះ​មាន​ទំហំ​ជាង​១,៧​ហិច​តា ស្ថិតក្នុង​ផ្នែក​១​នៃ​ដី​ដែល​លោក​(​លី អ៊ុត​នី​)​បាន​ទិញ គ្រប់គ្រង កាន់កាប់​តាំងពី​ឆ្នាំ​២០០២​មក ស្ថិត​ខាងជើង​តំបន់​សេដ្ឋកិច្ច​សាន​កូ​(Sanco.,SEZ) ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤​ព្រំ​នឹង​ភូមិ​ទួល​ពង្រ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ក្រុង​ប៉ោយប៉ែត​។ ដី​នោះ​លោក​មាន​ឯកសារ​បញ្ជាក់​ការទិញ​លក់ ឯកសារ​បង្កាន់ដៃ​បញ្ជាក់​សិទ្ឋិ​កាន់កាប់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​។ ប៉ុន្តែ​នៅ​មួយរយ​:​ចុងក្រោយ​នេះ​ពេល​លោក​ទៅ​ឈូសឆាយ​និង​ធ្វើ​សកម្មភាព​ផ្សេងៗ​លើដី​ចេះតែមាន​អ្នក​ទៅ​រំខាន រារាំង ហើយ​សំអាងថា​ជា​ដី​ទំនាស់​។ ក្នុងនោះ​លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បានចេញ​មុខ​ឬ​អោយ​មនុស្ស​របស់លោក​រា​រាំង​រហូត​។ ជួន​ក៏​អោយ​អ្នកដើរតួ​ផ្សេង​សុំ​ទិញ​”​ដី​រឿង​”​ពី​លោក​ក្នុងតម្លៃ​ពី​១,៥​ទៅ​២​ដុល្លា​សរ​អា​/១​ម៉ែត្រក្រឡា (​ហាងឆេង​ដី​ម្តុំ​នោះ​អាច​ពី​៥​ទៅ​៧​ដុល្លា​សរ​អា​/​ម៉ែត្រ​) ឬថា​អោយ​លោក​យក​ឯកសារ​កាន់កាប់​ដី​នោះមក​សាលាក្រុង​ដើម្បី​អាជ្ញាធរ​រៀប​ធ្វើឯកសារ​ជាថ្មី​។​

​លោក​ហង្ស ស៊ី​ផៃ ហៅ​ប្រុស​អ្នករកស៊ី​ដីធ្លី​ដ៏​លេចធ្លោ​និង​ល្បីល្បាញ​ម្នាក់​និយាយថា ៖ តាម​លោក​ដឹង​ដី​ទំនាស់​នោះ​ជា​របស់​ក្មួយ​លោក​ង៉ោ ម៉េង​ជ្រួ​ន​។ ប៉ុន្តែ​បើ​ថា មាន​នរណា​ផ្សេង​ជា​ម្ចាស់​ពិតប្រាកដ មាន​ឯកសារ​អ្វី​លោក​មិនដឹង​ទេ​។​តែ​ជាក់ស្តែង​ដី​នោះ​គ្មាន​បាន​អាស្រ័យ​ផល គ្មាន​ការកាយ​ក្រវ៉ាត់​ឬ​បោះបង្គោល​ព្រំ​នៅឡើយ​។​

​លោក ខាត់ ធា អនុ​រដ្ឋបាល​ក្រុង លោក​សុខ ពេញ​ណន មន្ត្រី​សាលាក្រុង​ទទួល​ជំនាញ​។ លោក​ប្រាក់ ប៉ូ​លីន អនុប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ស្នើថា ភាគី​ទំនាស់​អាច​ចុះទៅ​ច​ង្អុ​រប​ង្លា​ញ​ទីតាំង​និង​អះអាង​ទំហំ​ដី​ទំនាស់​ដើម្បី​មន្ត្រី​បាន​ពិនិត្យ​ផ្ទាល់​និង​ធ្វើ​កំណត់ហេតុ​។ ក្រោយ​ដឹងថា បណ្តឹង​រឿង​ដីធ្លី​នេះ​ប្តឹង​ប្រធាន​របស់លោក​គឺ​លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​នោះ​. លោក​ម៉ែន សោភ័ណ បាន​ប្រញាប់​បិទ​អង្គប្រជុំ​។ ប៉ុន្តែ​បញ្ចប់ លោក​និយាយ​រដ្ឋបាល​ក្រុង​បាន​ឯកភាព​អោយ​ដើមបណ្តឹង​គឺ​លោក​លី អ៊ុត​នី ដាក់​ពាក្យសុំ​បោះបង្គោល​ព្រំដី​មក​សាលាក្រុង​និង​ភូមិបាល​ក្រុង ហើយ​ករណីនេះ​នឹង​លើក​ទៅ​ដោះស្រាយ​សម្របសម្រួល​គ្នា​នៅពេល​ក្រោយ​ទៀត​៕ ដោយ ៖ បន្ទាយ​

 

spot_img
×