Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឪពុក​តិរច្ឆាន ដែល​ធ្លាប់​ជាប់ពន្ធនាគារ ចាប់រំលោភ​កូនស្រី​ខ្លួនឯង​

spot_img

​កណ្តាល ​៖ ឪពុក​តិរច្ឆាន រំលោភ​កូនស្រី​ខ្លួនឯង គ្មាន​ក្តីមេត្តា​។ ករណី​នេះ​កើត​ហេតុ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង​១២ និង​៤៥​នាទី​ព្រឹក នៅ​ចំណុច​ក្នុង​បង្គន់​អនាម័យ​របស់​ឈ្មោះ ធូ ចាន់ថុល ស្ថិត​ភូមិ​កោះគរ​ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ​ខេត្ត​កណ្តាល​។​

​របា​យការណ៍​របស់​សេនាធិកា​រ​នគរបាល​ស្រុក​ស្អាង បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​វិជ័យ ច​.​ន ភេទ​ស្រី អាយុ ៨​ឆ្នាំ ជនជាតិខ្មែរ ជា​សិស្ស​ថ្នាក់​ទី​២ ។ មាន​ឪពុក​ឈ្មោះ សុធី វិជ័យ​ចិត្រា អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នេសាទ​ត្រី និង​ម្តាយ​ឈ្មោះ​ធី សុជាតិ អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​​អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើជាមួយគ្នា ។​

​ជនសង្ស័យ​ជា​ឪពុក ឈ្មោះ​សុធី វិជ័យ​ចិត្រា ហៅ​ធៀ​ម ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ​ត្រី​។ នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើត​ហេតុ​ខាងលើ​ជនសង្ស័យ បាន​ចូល​ទៅក្នុង​បង្គន់​របស់ ឈ្មោះធូ ចាន់ថុល ពេលនោះ កូនស្រី​របស់​ខ្លួន​ឈ្មោះ​វិជ័យ ច​.​ន ក៏​បាន​ចូលមក​ក្នុង​បង្គន់​នេះដែរ ដើម្បី​បត់​ជើង​ធំ ក៏​ត្រូវបាន​ឪពុក​នៅ​ក្នុង​បង្គន់ ចាក់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ហើយបាន​ដោះ​ខោ​អាវ​ចេញពី​ខ្លួន​កូនស្រី រួច​អោយ​កូនស្រី​មើលរឿង​អាសអាភាស​ផង និង​មើល​ហ្គេម​ស្វីត​ផង តាម​ទូរ​សព្ទ័​ជាមួយ​ខ្លួន​ជា​ឪពុក បន្ទាប់មក​ឈ្មោះ​សុធី វិជ័យ​ចិត្រា បាន​យក​អណ្ដាត​លិឍ​ខ្លួន លិឍ​ប្រដាប់ភេទ​កូន និង​យក​លិង្គ​បុក​រន្ធ​គូថ​កូនស្រី​ខាងលើ ពេល​ដែល​កូនស្រី​អង្គុយ​ពីលេី​ភ្លៅ​ខ្លួន​ជា​ឪពុក​។​

ពេលនោះ​ម្តាយ បាត់​កូន​យូរ​ពេក ក៏​ដេីរ​ទៅលប​មើល ឃើញ​ដូច្នេះ ទើប​បាន​នាំ​កូនប្រុស​ឈ្មោះ វិជ័យ យូ​ហាន អោយ​ហៅ​ឈ្មោះ វិជ័យ ច​.​ន ចេញមកក្រៅ​បង្គន់​អនាម័យ ចំណែក​ឈ្មោះ​សុធី វិជ័យចិ​ត្រា​នៅក្នុង​បង្គន់​រយៈពេល​២០​នាទី​ក្រោយមក ទេីប​ចេញពី​បន្ទប់​អនាម័យ​។ ​លុះ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ឈ្មោះ​ធី សុជាតិ មកប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រកា​ខ្ពស់ អំពី​រឿងហេតុ​ខាងលើ​នេះ​តែម្ដង​។​

ក្រោយពេល​ទទួលបាន​ព័ត៍មាន​នេះ​ភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទៅដល់​កន្លែងកើតហេតុ អន្ដរាគមន៍ ដោយ​ឲ្យ​ម្ដាយ​នាំ​កូនស្រី​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ ខេត្ត​កណ្ដាល​។​ ចំណែក​ឈ្មោះ​សុធី វិជ័យ​ចិត្រា បាន​នាំ​ខ្លួន​មក​ប៉ុស្ដិ៍​រដ្ឋបាល ដើម្បី​សាកសួរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ។​

សូមបញ្ជាក់​ថា​: ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កណ្ដាល រយៈពេល​៤​ខែ ក្នុង​ឆ្នាំ​២០១៣ ពីបទហិង្សា​ក្នុង​គ្រួសារ ផងដែរ​៕ ​ដោយ​៖​កូឡាប​

spot_img
×