Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដាស់តឿន​ដល់ កងកម្លាំង នគរបាល​ទប់ស្កាត់ ក្រុម​ជ្រុលនិយម​មាន​ចរិត បំផ្លាញ​សន្តិភាព​

spot_img

​ឧត្តរមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដាស់តឿន​ដល់ កងកម្លាំង នគរបាល ត្រូវ​បង្កើន និង​បង្ការ ការពារ​ទប់ស្កាត់ មិនឱ្យ​កើតមានឡើង​ជា​ដាច់ខាត ក្រុម​ជ្រុលនិយម ឬ​សកម្មភាព​ណា​មួយ​នាំឱ្យ​មាន​ភាព វឹកវរ ក្នុង​សង្គម​ជាតិ ឬ​មាន​ចរិត បំផ្លាញ​សន្តិភាព​។​

​នា​រសៀល​ថ្ងៃ​សុក្រ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ពង្រឹង​កងកម្លាំង​ដើម្បី​ត្រៀម​ការងារ ការពារ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត ដល់​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោកនាយ​-​នាយរង​ការិយាល័យ លោក​នាយផ្នែក លោក​អធិការនគរបាល​ស្រុក​,​ក្រុង ទាំង​៥ និង​វរ​សេនា​តូច​ការពារ​ព្រំដែន​ទាំង​២ ។​

​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត បាន​ដាស់តឿន​ដល់ កងកម្លាំង នគរបាល​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ត្រូវ​បង្កើន និង​បង្ការ ការពារ​ទប់ស្កាត់ មិនឱ្យ​កើតមានឡើង​ជា​ដាច់ខាត ក្រុម​ជ្រុលនិយម ឬ​សកម្មភាព​ណា​មួយ​នាំឱ្យ​មាន​ភាព វឹកវរ ក្នុង​សង្គម​ជាតិ ឬ​មាន​ចរិត បំផ្លាញ​សន្តិភាព​នោះឡើយ និង​បាន​អំពាវនាវ​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ។ ត្រូវ​បង្កើន​និង​ប្រើប្រាស់ ឲ្យអស់ ពី​លទ្ធភាព ក្នុងការ ការពារ​ការិយាល័យ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ឆ្នាំ ២០១៨ ឲ្យបាន​ជោគជ័យ ៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×