Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក្យ​ប្តឹង​ចោទប្រកាន់​លោ​ស្រី ឆាយ សុវណ្ណ និង​ស្វាមី ឈ្មោះ ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក (ADHOC) ថា​បាន​គេចវេស​មិន​ព្រម​បង់ពន្ធ ថ្លៃឈ្នួល​ផ្ទះ​ជូន​រដ្ឋ កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦

spot_img

​ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្តឹង​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​លោ​ស្រី ឆាយ សុវណ្ណ និង​ស្វាមី ឈ្មោះ ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក (ADHOC) ថា​បាន​គេចវេស​មិន​ព្រម​បង់ពន្ធ​ថ្លៃ​ឈ្នួល​ផ្ទះ​ជូន​រដ្ឋ​លើ​ថ្លៃ​ឈ្នួល​ផ្ទះ​របស់​ខ្លួន​ដែល​បាន​ជួល​ឲ្យ​សមាគម​អាដហុក កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។​

​តាម​ការស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​នៃ​ការគ្រប់គ្រង​អចលនទ្រព្យ និង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​ខាងលើ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​នៃ​ការ​គ្រប់​គ្រង់​ប្រមូល​ចំណូល​ពន្ធ​របស់​សាខា​ពន្ធដារ​ខណ្ឌដូនពេញ បានបង្ហាញ​ថា អាសយដ្ឋាន​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​១៥៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​លេខ​សញ្ញាណ​កម្ម​អចលនទ្រព្យ ០២១០០២៦៧៣៧ ថ្ងៃ​ខែ​ឆ្នាំ​ចុះបញ្ជី​ពន្ធដារ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១១ បាន​ជួល​ទៅឲ្យ​សមាគម​អាដហុក តំណាង​ដោយ​លោក គា អ៊ិន មាន​លេខ​អត្តសញ្ញាណ​កម្មជួល​អចលនទ្រព្យ ROOM-១៦០០០១៤៥៣ ចុះ​ថ្ងៃ​ខែ​ឆ្នាំ​ចាប់ផ្តើម​ជួល​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៦ ក្នុង​មួយ​ខែ​តម្លៃ ឈ្នួល​ចំនួន​៩.២០០.០០០​​រៀល ។ ផ្អែក​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រដែល​បាន​ចាប់ផ្តើមដា​ក់​ដំណើរ​កាលពី​ខែ មករា​ឆ្នាំ​២០១៦ មក បានបង្ហាញ​ថា ម្ចាស់ផ្ទះ​ជា​កម្មសិទ្ធិករ​ខាងលើ​ក៏​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ដោយ​បាន​បង់​ប្រាក់​ពន្ធ​កាត់​ទុក​លើ​ឈ្នួល​ផ្ទះ និង​ដី​ចំនួន​១០​ភាគរយ គឺ​៩២០.០០០​រៀល ស្នើ​នឹង​ចំនួន​២៣០​ដុល្លារ ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០១៦ (​ពី​ខែ​មករា រហូតដល់​ខែ​ធ្នូ​) បាន​ត្រឹមត្រូវ ។ ចំពោះ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៥ វិញ អគ្គនាយកដ្ឋាន​ពន្ធដា​រ មិនមាន​ទេ ព្រោះ​មិន​ទាន់​បាន​ដាក់ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Single Invoices នៅឡើយ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×