Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រូប​ស្រី​ស្រស់​ម្នាក់​ដើរ​អាក្រាត​ក្នុង​ផ្សារ​ទំនើប កំពុង​បង្ក​ការជជែក​គ្នា​ពី «​កន្លែងកើតហេតុ​» ឡើង​កក្រើក​អ៊ី​ន​ធើរ​ណេ​ត​

spot_img

​រូបថត​រាលដាល​រប​ស់​ស្ត្រី​អាក្រាត​ម្នាក់ ដើរ​នៅក្នុង​ផ្សារ​ទំនើប​មួយ ដែល​គេ​ចោទថា​បានកើត​ឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី ត្រូវបាន​គេ​និយាយថា​ជា​ព័ត៌មាន​មិន​ពិត ព្រោះ​វា​មិនបាន​កើតឡើង​នៅ​ទីនោះ ។​

​មនុស្ស​២​នាក់​ឈ្មោះ Christopher និង Dennis បាន​ជូនដំណឹង​នេះ​ទៅកាន់​សារព័ត៌មាន Stomp នូវ​រូបថត​១​សន្លឹក​របស់​ស្ត្រី​ម្នាក់ ដោយ​អម​ជាមួយ​សារ​មួយ​អះអាងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​កន្លែង​លក់ Sheng Siong នៅ Woodlands ។​

​ស្ត្រី​នេះ​ត្រូវ​បានឃើញ​ដើរ​ឆ្លងកាត់​ផ្នែក​ទំនិញ​គ្រឿង​បរិភោគ​ធ្វើ​ពី​ទឹកដោះគោ ស្ថិតក្នុង​ស្ថានភាព​អាក្រាតខ្លួន ដោយ​គ្រាន់តែ​ស្លៀក​អាវ​ក្រៅ ជាមួយ​កាបូប​ខ្សែ​ពាក់​កាត់​ទ្រូង​របស់​នាង ។​

​បើ​យោងតាម​អត្ថបទ​ចុះផ្សាយ​នៅលើ​គេហទំព័រ​ចិន​មួយ នោះ​រូបថត​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រីក​រាលដាល​លើ​អ៊ី​ន​ធើរ​ណេ​ត​កាលពី​ឆ្នាំ​២០១៦ មក​ម្លេះ ។ ចំណែក​គេ​ទំព័រ​ផ្សេង​ទៀតថា ហេតុការណ៍​នេះ​ត្រូវបាន​ចោទប្រកាន់ថា​បាន​កើតឡើង​នៅក្នុង​ខេត្ត Taizhou ប្រទេស​ចិន ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន ក៏បាន​រិះគន់​ស្ត្រី​រូបនេះ​យ៉ាងខ្លាំង ចំពោះ​ឥរិយាបទ​មិន​សមរម្យ​បែបនេះ​របស់​នាង ។​

​ខ​មិន​មួយ​សរសេរថា​៖ «​អី​ក៏​សាហាវ​ហ្មេ​ស​! ននលគក​ទាំង​ព្រលឹម​បែបនេះ មិន​ត្រជាក់​ទេ​អី នាង​?» ។​

​ខណៈ​ម្នាក់ទៀត​និយាយថា​៖ «​នេះ​ជា​ទង្វើ​ធ្វើ​ឲ្យ​អាម៉ាស់​បំផុត​មួយ សម្រាប់​ស្ត្រី​ដទៃ​» ៕ ចន្ទី (asiaone)

spot_img
×