Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិប័ត្រ​ព័ត៌មាន​ស្តីពី​ស្ថានភាព​កម្ពស់​ទឹកជំនន់ និងសេចក្តីជូនដំណឹង​បន្ថែម​ស្តីពី​ស្ថានភាព​កម្ពស់​ទឹកទន្លេ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨

spot_img

​ព្រឹត្តិប័ត្រ​ព្យាករណ៍​កម្ពស់​ទឹកជំនន់ និង​កម្រិត​បរិមាណ​ទឹក​ភ្លៀង នៅតាម​បណ្តា​ខេត្ត និង​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ ៖​

​យោង​តាម​ការព្យាករណ៍ កម្ពស់​ទឹក​ទន្លេមេគង្គ​លើ នឹង​បន្ត​កើនឡើង​សន្សឹមៗ​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ ដែល​ក្នុងនោះ​មាន ៖

-​ទន្លេមេគង្គ​ស្ទឹងត្រែង នា​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ , ទឹក​អាច​ឡើង​ដល់​កម្ពស់ ១០,៥០​ម៉ែត្រ ។​
-​ទន្លេមេគង្គ​ក្រចេះ នា​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ , ទឹក​អាច​ឡើង​ដល់​កម្ពស់ ២១,០០ ម៉ែត្រ ។​
-​ទន្លេមេគង្គ​កំពង់ចាម នា​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ , ទឹក​អាច​ឡើង​ដល់​កម្ពស់ ១៤,២០ ម៉ែត្រ ។​

​ដោយឡែក ចំពោះ​ទន្លេបាសាក់​ចតុមុខ ទន្លេមេគង្គ​អ្នក​លឿង ទន្លេបាសាក់​កោះ​ខែល និង​ទន្លេសាប​ព្រែក​ក្តាម កម្ពស់​ទឹក​នឹងមិន​ចោទ​ជា​បញ្ហា​ទេ ។​

spot_img
×