Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាក់​ស្លាក​និង​បញ្ចប់​ទាំងស្រុង​សកម្មភាព​ទាំងអស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ​៖​ស្លាក​សញ្ញា​គណបក្ស​គ្រប់​ប្រភេទ​និង​សកម្មភាព​ទាំងអស់​របស់​មន្ត្រី​ឬ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ទាយមានជ័យ​ត្រូវបាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ​កាលពី​ថ្ងៃទី​១៨​វិច្ឆិកា​ឆ្នាំ​២០១៧ គឺ​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​តុលាការ​កំពូល​របស់​រា​ជ​រដ្ឋា​បាល​បានប្រកាស​សាលដីកា​ស្ថាពរ​នោះ​។​

​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​អាត់ ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គេ​បានឃើញ​លោក​និង​កងកម្លាំង​ចេញ​ធ្វើ​សកម្មភាព​ពេញ​១​យប់​ថ្ងៃទី​១៧​វិច្ឆិកា ចុះ​បក ផ្តួល រំលើង ដកហូត​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណ​:​បក្ស​ប្រជា​ជនក​ម្ព្ជ​ជា​ខេត្តបន្ទាយមានជ័យ​ប្រាប់​CEN​ថ្ងៃទី​១៨​វិច្ឆិកា​ថា តាម​ផែនការ​គឺ​ស្លាក​សញ្ញា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅតាម​ទីសាធារណ​:​ត្រូវ​សមត្ថកិច្ច​កងកម្លាំង​ជា​អ្នក​ចុះទៅ​ផ្តួល ដកហូត បក យកចេញ រឹបអូស​។ ឯ​នៅតាម​ផ្ទះ​ឬ​មុខផ្ទះ​ត្រូវអោយ​ម្ចាស់​ទីនោះ​យកចេញ​ជាបន្ទាន់​។​

​លោក​និយាយ​បន្តថា :”​ផែនការ​គឺ​ការបញ្ចប់​អ្វីៗ​ជា​របស់​អតីត​គណបក្សប្រឆាំង​គឺ​ធ្វើ​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា​”​។ ក្នុងនោះ​ភាគច្រើន​កម្លាំង​នគរបាល និង​កម្លាំងប្រដាប់អាវុធ​ផ្សេងទៀត​បាន​សម្រុក​ចេញទៅ​ទម្លាក់​ស្លាក​និង​បញ្ចប់​សកម្មភាព​ទាំងអស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងយប់​ថ្ងៃទី​១៧​វិច្ឆិកា​។ ប៉ុន្តែ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក គេ​មិនឃើញ​មានការ​សកម្មភាព​ទម្លាក់​ស្លាក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ព្រោងព្រាត​ដូច​សកម្មភាព​ផ្សេងៗ ឡើយ​។ ដោយ ៖ បន្ទាយ​

spot_img
×