Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​កញ្ចប់​របស់​គួរឱ្យ​សង្ស័យ​នៅខាងមុខ​អគារ​Trump នៅ​New York

spot_img

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ប៉ូលិស​កំពុង​ស៊ើប​អង្ក​តរបស់​ចម្លែក​មួយចំនួន​ស្ថិតនៅ​ខាងក្រៅ​អគារ Trump​។​

​តាម Sputnik អង្គភាព​ទទួលបន្ទុក​គ្រឿងផ្ទុះ​មួយ​នៃ​ប៉ូលិស​ញូវយ៉ក នៅ​ថ្ងៃទី​២៧​កក្កដា ត្រូវបាន​គេ​បញ្ជូន​ទៅមុខ​អគារ​Trump ដើម្បី​ពិនិត្យមើល​កញ្ចប់​ចម្លែក​មួយចំនួន​ត្រូវបាន​គេ​ទុកចោល​នៅ​ទីនោះ​។​ពួកគេ​បាន​កាត់បន្ថយ​ចរាចរណ៍​នៅ​ទីនោះ​។

​តាម​របាយការណ៍​នោះ​កញ្ចប់​របស់​មួយ​ដែល​គួរឱ្យ​សង្ស័យ​បំផុត​ត្រូវបាន​គេ​រកឃើញ​នៅក្បែរ​គុម្ព​ផ្កា​នា​ច្រកចូល​ហាង​កាហ្វេ Starbucks នា​ជា​ន់ទី​២ នៃ​អគារ​កម្ពស់​៥៨​ជាន់​នេះ​។​នៅថ្ងៃនេះ​ប្រធានាធិបតី​Trump កំពុងមាន​វត្ដ​មាននៅ​សេត​វិមាន​ក្រុង​Washington​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​ឱ្យដឹងថា ក្រៅពី​អង្គភាព​គ្រឿងផ្ទុះ គេ​ឃើញ​មាន​កង​កុម្មង់​ដូ​ពិសេស​ESU​។​

​ក្រោយ​ការស៊ើបអង្កេត មន្ដ្រី​នៃ​ទីក្រុង​ញូវយ៉ក​ឱ្យដឹងថា កញ្ចប់​ដែល​ត្រូវបាន​គេ​សង្ស័យ​នោះ​គឺជា​បរិក្ខារ​បម្រុង​សាក​ទូរស័ព្ទ ហើយ​បរិក្ខារ​នេះ​ត្រូវបាន​សង្ស័យថា​មាន​ផ្ទុក​គ្រឿងផ្ទុះ ទាមទារ​ឱ្យកម្លាំង​សន្ដិសុខ​ត្រូវ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​។​

​តាម​Sputnik ក្រោយមក​ក៏​ឃើញ​គេ​បើកផ្លូវ​ឱ្យធ្វើ​ចរាចរណ៍​ធម្មតា​វិញ​៕

សូយន

spot_img
×