Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះ​ចិន​ត្រូវ​ប្រេះ​កញ្ចក់ ក្រពឹត​មុខ ព្រោះ​រង​ភ្លៀង​ថ្ម​នៅលើ​អាកាស​

spot_img

​យន្ដហោះ​ចិន​មួយ​បាន​ចុះ​សំចត​បន្ទាន់​ក្រោយពេល​រង​ភ្លៀង​ថ្ម​នៅ​រយៈកម្ពស់​ជិត​10.000 m បណ្ដាលឱ្យ​យន្ដហោះ​ប្រេះ​កញ្ចក់ ក្នុង​បន្ទប់​បើកបរ និង​ក្រពឹត​ក្បាល​។​

​យន្ដហោះ​ត្រូវ​ក្រពឹត​ក្បាល​ដោយសារ​ភ្លៀង​ថ្ម​

​តាម Dailymail ដែល​ដកស្រង់​របាយការណ៍​របស់​អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​ចិន​(CAAC)​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​ចំពោះ​ជើងហោះហើរ​លេខ GS7865 របស់​ក្រុមហ៊ុន​Tianjin Airlines ចេញដំណើរ​ពី​ទីក្រុង​កំពង់ផែ​Tianjin ទៅ​ទីក្រុង​ហៃ​គូ នៅ​ថ្ងៃទី​២៦​ខែកក្កដា ។​

​យន្ដហោះ​Airbus A320-232 បាន​ជួប​ភ្លៀង​ថ្ម​យ៉ាងខ្លាំង​ពេល​កំពុង​ហោះហើរ​នៅ​រយៈកម្ពស់​9.700 m បណ្ដាលឱ្យ​កញ្ចក់​នៃ​បន្ទប់​បើកបរ​ត្រូវ​ប្រេះ ហើយ​ក្បាល​របស់​វា​លឹប​ចូលមក​ខាងក្នុង​។​

​តាម​របាយការណ៍​ក្រុមហ៊ុន​Tianjin Airlines អ្នកដំណើរ​និង​ក្រុម​ហោះហើរ​មាន​សុវត្ថិភាព​ទេ ហើយ​ឱ្យដឹងថា យន្ដហោះ​បាន​រង​ការវាយប្រហារ​ពី​ភ្លៀង​ថ្ម​ពេល​ហោះហើរ​បាន​២​ម៉ោង ក្នុង​ដំណើរ​មួយ​ត្រូវ​ចំណាយពេល​៤​ម៉ោង ហេតុនេះ​យន្ដហោះ​ត្រូវ​បង្ខំចិត្ត​ប្ដូរ​ទិស​មក​ចុះចត​នៅ​ទីក្រុង​អ៊ូ​ហាន​៕

សូយន

​ផ្នែក​កញ្ចក់​យន្ដហោះ​ត្រូវ​ប្រេះ ផ្នែក​ក្បាល​យន្ដហោះ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​បំផុត​

spot_img
×