Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉ុនៗ​ហ្នឹង​ទេ តែ​កុំ​ប្រហែស ចូល​យក​ម៉ូតូ​ជិះ​ដឹក​គ្នា​យ៉ាង​សង្ហារ គ្មាន​ខ្លាចញញើត​សូម្បី​បន្តិច​ឡើយ (​វីដេអូ​)

spot_img

​ក្មេងប្រុស​តូចៗ​ជនជាតិ​ថៃ​មួយក្រុម ត្រូវបាន​កាមេរ៉ាឃ្លាំ​មើល​​ថត​បាន​ពី​សកម្មភាព​ពួក​គេ​​លួច​ម៉ូតូ​របស់​ស្ត្រី​ម្នាក់ នៅក្នុង​តំបន់ Thonburi, ត្រើយ​ខាងលិច​នៃ​ទន្លេ Chao Phraya ក្នុង​ទីក្រុង​បាងកក ។​

​ស្ត្រី​ម្នាក់​ឈ្មោះ Wanchana Arya ដែលជា​អ្នក​ថត​បាន​ពី​សកម្មភាព​ក្មេង​តូចៗ​ទំនើង​ទាំងនោះ បាន​បង្ហោះ​វីដេអូ អម​ជាមួយ​ចំណងជើង​ថា​៖ «​យុវជន​សម័យនេះ​» និង «​អនាគត​ប្រទេសជាតិ​» នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។​

​ខ្សែ​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​តូចៗ​៤​នាក់ លួច​ម៉ូតូ​១​គ្រឿង នៅ​ផ្លូវ Wong Wiang 22 នៃ​តំបន់ Thonburi កាលពី​រសៀល​ថ្ងៃទី​២២ កក្កដា ។​

​ម្នាក់​ក្នុងចំណោម​ក្មេងប្រុស​ទាំង​៤ បាន​ឡើង​ជិះ​ម៉ូតូ​ម៉ាក Honda Wave 110 ។​

​ឃ្លី​ប​បន្ថែម​បានបង្ហាញ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ឡើង​ជិះ​ម៉ូតូ​ភ្លាមៗ​បន្ទាប់ពី​លួចបាន ។​

​ម្ចាស់​ម៉ូតូ​និយាយថា នាង​ភ្លេច​ទុក​កូនសោ​នៅ​នឹង​ម៉ូតូ​របស់​នាង ។ នាង​ក៏​សូម​អំពាវនាវ​រក​ជំនួយ​ពី​ប៉ូលីស ដើម្បី​តាម​ស្រាវជ្រាវ​ចោរ​ល្អិតៗ​ទាំងនោះ ៕ ឧ​ត្ត​ម (The Nation)​

  

spot_img
×