Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Viagra អាចជួយ​បន្ថយ ៥០% នូវ​ហានិភ័យ​មហារីក​ពោះវៀនធំ​(មានវីដេអូ)

spot_img

​ក្រៅពី​ព្យាបាល​ជំងឺ​អសមត្ថភាព​ផ្លូវភេទ​នោះ Viagra ទើបត្រូវ​បាន​រកឃើញ​ថា​អាច​បន្ថយ​យ៉ាងច្រើន​នូវ​ហានិភ័យ​មហារីក​ពោះវៀនធំ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​រកឃើញថា Viagra អាចធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​កើត​មហារីក​ពោះវៀនធំ ។ ពួកគេ​បាន​ពិសោធន៍​ឲ្យ​សត្វ​កណ្តុរ​កើត​មហារីក​លេប Viagra បន្តិច​រាល់ថ្ងៃ ។ លទ្ធផល​បង្ហាញថា បរិមាណ​ដុំ​គីស​មហារីក​ពោះវៀន​របស់​វា​បាន​ថយចុះ​នៅ ៥០% ។​

​ពួកគេ​ឲ្យ​ដឹងថា សត្វ​កណ្តុរ​បាន​លេប Viagra ជាប្រចាំ​នឹង​ចម្រើន​ខាងក្នុង​ស្រទាប់​ភ្នាស​របស់​ពោះវៀនធំ ។ វា​មាន​និន្នាការ​ក្លាយជា​ដុំ​សាច់​មហារីក​ទៅ​ថ្ងៃក្រោយ ។​

​ជំហាន​បន្តទៀត ពួក​អ្នកវិទ្យាសាស្ត្រ​គ្រោង​នឹង​ពិសោធន៍​ផ្ទាល់​លើ​មនុស្ស ។​

​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា «​លទ្ធផល​នេះ គួរ​ជាទី​គាប់ចិត្ត ហើយ​អាច​ត្រូវបាន​សាកល្បង​លើ​មនុ​ស្សមាន​ហានិភ័យ​កើត​មហារីក​ពោះវៀន​ខ្ពស់ ដូចជា​អ្នកមាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​, អ្នក​ធ្លាប់មាន polyp, រលាក​ពោះវៀន​» ។​

​តាម​តួលេខ​បាន​បង្ហាញថា មហារីក​ពោះវៀនធំ​ជា​ប្រភេទ​មហារីក​ទូទៅ​ទី​៣ លើ​ពិភពលោក ។ ក្នុង​១​ឆ្នាំៗ​មាន​មនុស្ស​ជាង​១​លាន​នាក់ ត្រូវបាន​វិនិច្ឆ័យ​ថា​កើត​ជំងឺ និង​ជាង ៥០.០០០ នាក់ ត្រូវស្លាប់ ។ វិទ្យាស្ថាន​សុខភាព​ជាតិ​អាមេរិក ឲ្យ​ដឹងថា អាយុ​មធ្យម​កើត​មហារីក​ពោះវៀនធំ គឺ ៣៩ ឆ្នាំ ។​

​ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា លទ្ធផល​ជាទី​សង្ឃឹម​នេះ នឹង​អាចជួយ​កាត់បន្ថយ​តួលេខ​ខាងលើ ៕
​លី​សា​

 

 

spot_img
×