Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ កម្មករ​កម្មការិនី បម្រើ​ការងារ​នៅ​ភ្នំពេញ សម្រុក​ចេញទៅ​ស្រុកកំណើត ដើម្បី​ចូលរួម​បោះឆ្នោត​

spot_img

​ភ្នំពេញ​៖ ប្រជា​ពលរដ្ឋ​ខ្មែរ មាន​អាយុ​គ្រប់​អាយុ​បោះឆ្នោត ដែល​រួមមាន សិស្ស និស្សិត បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន កម្មករ កម្មការិនី បំរើ​ការងារ​នៅតាម​រោងចក្រ ក្រោយ​បញ្ចប់​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បាន​សម្រុក​ចាកចេញ ពី​រាជធានី​ភ្នំពេញ ទៅ​ស្រុកកំណើត នៅតាម​មណ្ឌល​រៀងៗ​ខ្លួន ដើម្បី​សម្ដែង​ពី​ឆន្ទៈ​ក្នុង​ការជ្រើសរើស​មេដឹកនាំ​ប្រទេសជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​នៅតាម​បណ្ដា​ផ្លូវ​ជាតិ​ធំៗ​មួយចំនួន ដូចជា​ផ្លូវ​ជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ គេ​បាន​ឃើញ​ក្រុមកម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ចាកចេញ​បង្ក​អោយមាន​ការកកស្ទះ​ចរាចរ​ផង​ដែរ ។ បើ​យើង​ក្រ​ឡេក​មើលទៅ​នៅតាម​បណ្តាល​ក្រុមហ៊ុន​ឬ​ហាង​លក់​គ្រឿង​ហូបចុក​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏​បាន​បិទទ្វា​ជា​ច្រើន​កន្លែង​ផងដែរ ដោយសារ​តែ​បុគ្គលិក និង​កម្មករ​ដែល​បំរើ​ង​ការងារ​នៅ​តាម​ក្រុមហ៊ុន​និង​ហាង​ទាំងនោះ ពួកគាត់​ត្រូវ​ចាកចេញ​ទៅ​ស្រុកកំណើត​ដើម្បី​បោះឆ្នោត​។​

​បើ​យើង​មើល​ទៅ​តាម​ចំណត​រថយន្ត​វិញ ដូចជា​បេន​រថយន្ត​ផ្សារ​ថ្មី ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​ដើម​គរ និង​បណ្តា​ចំណតរថយន្ត​ដទៃទៀត ក៏បាន​កកកុញ​ទៅ​ដោយ​មនុស្សម្នា​រងចាំ​ជិះ​រថយន្ត​ផងដែរ ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច​ចេញ​ជួយ​អន្តរាគមន៍ សម្រួល​ចរាចរណ៍​ឲ្យ​រថយន្ត​បាន​ធ្វើដំណើរ​ឆាប់រហ័ស ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ឈប់ស​ម្រាក​៣​ថ្ងៃ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​បោះឆ្នោត​អោយ​បាន​ទាន់ពេលវេលា ក្នុង​ការជ្រើសរើស​មេដឹកនាំ​ដែល​អាច​សម្រេច​នូវ​ជោគវាសនា​ប្រទេសជាតិ ជួយ​ឲ្យ​ជីវភា​ពពួកគាត់​ល្អប្រសើរ​ឡើង និង​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា ។​

​ចំណែក​លោកនាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ពលរដ្ឋ​បន្ដ​សម្រុក​ចេញពី​រាជធានី​ភ្នំពេញទៅ​ស្រុកកំណើត ដើម្បី​ចូលរួម​ការបោះឆ្នោត ខណៈ​សមត្ថកិច្ច​ជា​ច្រើន​នាក់ កំពុង​មមាញឹក​សម្រួល​ចរាច​រណ៍​។​

នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន​ថ្លែងថា រហូតមកដល់​ពេលនេះ បងប្អូន​ប្រជាពលរដ្ឋ កម្មករ​-​កម្មារិនី ដែល​រស់ និង​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ តែ​មាន​ឈ្មោះ​បោះឆ្នោត​នៅឯ​ស្រុកកំណើត​នោះ បាននាំគ្នា​សម្រុក​ចេញ តាំងពី​ថ្ងៃ​ម្សិលមិញ រហូតមកដល់​ម៉ោង ជិត​១២​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។ ឯ​នគរបាល​ចរាច​រណ៍ សហការ​ជាមួយនគរបាល​តាម​បណ្ដា​ខណ្ឌ ជាប់​ផ្លូវជាតិ​ដែល​បងប្អូន​ត្រូវ​ចាក​ចេញ​នោះ សម្រួល​ចរាចរណ៍ និង​អំពាវនាវ​ឲ្យ​ពួកគាត់​គោរព​ច្បាប់​ចរាច​រណ៍ ពេល​ធ្វើដំណើរ​ទាំងអស់​គ្នា​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×