Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ៖ ការឃោសនាបោះឆ្នោត លើក​មុន បណ្តឹង​ទៅ​ថ្នាក់​ឃុំ​សង្កាត់ មាន​៣៧៣​បណ្តឹង លើក​នេះ មានតែ​៣០​បណ្តឹង ប៉ុណ្ណោះ​

spot_img

​ភ្នំពេញ ៖ គ​.​ជ​.​ប បានប្រកាសថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ រយៈពេល​២១​ថ្ងៃ​​ដែល​បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ការឃោសនាបោះឆ្នោត លើក​មុន បណ្តឹង​ទៅ​ថ្នាក់​ឃុំ​សង្កាត់ មាន​៣៧៣​បណ្តឹង​​លើក​នេះ មានតែ​៣០​បណ្តឹង ប៉ុណ្ណោះ ហើយ​នៅ​គណៈកម្មាធិការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត លើក​មុន​ម​នា​១២២​បណ្តឹង​​លើក​នេះ​មានតែ​៨​បណ្តឹង​ប៉ុណ្ណោះ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តីប្រកាស​​បង្ហាញ​លទ្ធផល​សរុប​ព្រឹត្តិការណ៍ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ រយៈពេល​២១​ថ្ងៃ​​ដោយ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​២១​ថ្ងៃ​មក​នេះ យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​២០ មាន​ប្រជាពលរដ្ឋ ចេញ​ទៅ​ហែរ​ក្បួន​ប្រមាណ​ជិត​២​លាន​នាក់ ដែល​ធ្វើ​សកម្មភាព​ឃោសនា​នៅតាម​ដងផ្លូវ ប្រជុំ និង​ចែក​ខិត្តបណ្ណ​។​ ចំពោះ​រថយន្ត​ដែល​បាន​ប្រើប្រាស់​ក្នុង​រយៈពេល​ឃោសនា​នេះ គឺ​មាន​ប្រមាណ​ជាង​៦​ម៉ឺន​គ្រឿង​ ​ចំណែក​ម៉ូតូ​មាន​ប្រមាណ​ជាង​៣​សែន​គ្រឿង​ផងដែរ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប​៖

  

spot_img
×