Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសម្រេច​ផ្ដល់​សន្លឹកឆ្នោត​បានការ ឬ​មិន​បានការ ជា​សិទ្ធិ និង​ជា​សមត្ថកិច្ច​របស់ ប្រធាន គ​.​ក​.​រ​

spot_img

​ភ្នំពេញ ​៖ គ​.​ជ​.​ប បាន​ចេញ​សេចក្ដីណែនាំ​បន្ថែម លេខ ០៦៧ ស្ដីពី​ការផ្ដល់​សុពលភាព​លើ​គំនូស​សញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត​​ដោយ​បាន​បញ្ជាក់ថា ការសម្រេច​ផ្ដល់​សុពលភាព​ជា​សន្លឹកឆ្នោត​បានការ ឬ​សន្លឹកឆ្នោត​មិនបានការ គឺជា​សិទ្ធិ និង​ជា​សមត្ថកិច្ច​របស់​​ប្រធាន​គណៈកម្មការ​ការិយាល័​យរាប់​សន្លឹកឆ្នោត (​គ​.​ក​.​រ​) ហើយ​ជន​ណា​ដែល​បង្ក​ការរំខាន និង​អុកឡុក​​មិនឱ្យ​ដំណើរការ​រាប់​សន្លឹកឆ្នោត​បាន ត្រូវ​ចាត់​វិធានការ​បណ្តេញ​ចេញ និង​ពិន័យ​២០​លាន​រៀល​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់បន្ថែម​ថា ជន​ណា​ដែល​មិន​យល់​ស្រប​តាម​ការសម្រេច​របស់​ប្រធាន​​ ​គ​.​ក​.​រ អាច​តវ៉ា ឬ​/​និង​ជំទាស់ ចំពោះ​ករណី​នេះ​ទៅ​កាន់​គណៈកម្មការ​ឃុំ​-​សង្កាត់ រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) យ៉ាងយូរ​ត្រឹម​ម៉ោង​១១៖៣០​នាទី នៃ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត ។ ជន​គ្រប់​រូប​ដែល​មាន​វត្តមាន​នៅក្នុង​ការិយាល័យ​រាប់​សន្លឹកឆ្នោត និង​នៅក្នុង​បរិវេណ​ខាង​ក្នុង​​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង់ និង​ការត្រួតពិនិត្យ​របស់​ប្រធាន គ​.​ក​.​រ ។ ក្នុងករណី​ជន​ណា​បង្ក​ការអុកឡុក​​ឬ​រំខាន​មិនឱ្យ​ដំណើរ​ការ​រាប់​សន្លឹកឆ្នោត​បាន ប្រធាន គ​.​ក​.​រ ត្រូវ​ចាត់​វិធានការ​បណ្តេញ​ជ​ន​នោះ ចេញពី​ការិយាល័យ​ភ្លាម​ ​និង​ធ្វើ​របាយការណ៍​អំពី​ករណី​នេះ​ជូនទៅ គឃ​.​សប​។ ជន​ណា​ដែល​បង្ក​ការរំខាន មិន​រាប់​សន្លឹកឆ្នោត​បាន ជន​នោះ​​នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០​រៀល ទៅ ២០.០០០.០០០​រៀល ដោយ គ​.​ជ​.​ប ពុំទាន់ គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​៕ ដោយ ​៖ ​កូឡាប​

​ខាងក្រោម​នេះ ជា​សេចក្ដីណែនាំ​បន្ថែម​របស់ គ​.​ជ​.​ប​៖​

spot_img
×