Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្លាំង​បាត់​! ស្រី​ស្រស់​នេះ​ជំរុញ​អ្នកបើកបរ​ខ្លួន «​ជាន់​» រថយន្ត​ល្បឿន​រហូតដល់ 192 kmph និង​និយាយ​ដ៏ហួស​ចិត្ត «​បើ​ធ្វើ​រឿងនេះ​មិនបាន អ្នក​ពុំ​សមជា…​»

spot_img

​ស្រី​ស្រស់​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ម្នាក់ នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​ចែករំលែក​ឃ្លី​ប​ចំនួន​៣​ជិះ​រថយន្ត «​វាយប្រហារ​» លើ​ដងផ្លូវ ជាមួយ​ល្បឿន​រហូតដល់ ១៩២ គីឡូម៉ែត្រ​/​ម៉ោង ដែល​រឿងនេះ​វា​ពិតជា​ហួស​ពី​ដែន​កំណត់​ទូទៅ​របស់​រដ្ឋ ដែល​បានចែង​ច្បាប់​បើកបរ​ត្រឹម​ល្បឿន ៥០ គីឡូម៉ែត្រ​/​ម៉ោង ។​

​ស្ត្រី​មាន​ឥទ្ធិពល​នេះ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​មានឈ្មោះ Chloe Teo មិន​ត្រឹមតែ​ថត​វីដេអូ​ជិះ​រថយន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកបើកបរ​ខ្លួន​ទៀត ។​

​នៅក្នុង​ឃ្លី​ប​ទី​១ ស្រី​ស្អាត​រូបនេះ​ត្រូវ​បានឃើញ​អង្គុយ​នៅ​កៅអី​អ្នកដំណើរ ហើយ​វា​ត្រូវបាន​គេ​រាយការណ៍​ថា មាន​អ្នកដំណើរ​ម្នាក់ទៀត​អង្គុយ​នៅ​កៅអី​ក្រោយ ។​

​នាង​ត្រូវ​បានលឺ​និយាយ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គិតថា អ្នកបើកបរ​ស្ទើរៗ​ភ្លើង​របស់ខ្ញុំ​ដូច​ឆ្កួត​អីចឹង​!» និង​សូម្បី​ដាក់​ចំណងជើង​វីដេអូ​ថា​៖ «​នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចប់​នៅ​យប់​នេះ អ្នក​ទាំងអស់គ្នា ។ ខ្ញុំ​បានផ្តល់​ឲ្យ​គាត់ ២០​លើ​១០ (20/10)» ។​

​នៅក្នុង​ឃ្លី​ប​ទី​២​នៅលើ Instagram របស់​នាងៗ ត្រូវ​បានឃើញ​ជជែក​គ្នា​ជាមួយ​អ្នកបើកបរ និង​អ្នករួមដំណើរ​ម្នាក់​នៅ​កៅអី​ក្រោយ ដោយ​សើច​ក្អាកក្អាយ និង​សួរថា «​តើ​រីករាយ​ទេ​ មែនទេ?» ។​

​នៅក្នុង​ឃ្លី​ប​ចុងក្រោយ នាង​បាន​និយាយថា​៖ «​ប្រសិន​អ្នក​ពុំ​អាចធ្វើ​រឿងនេះ​បាន នោះ​អ្នក​មិន​សមជា​មនុស្ស​ប្រុស​ទេ​» ។​

​ទោះយ៉ាងណា សម្រាប់​ការបើកបរ​ល្បឿន​ហួសកំណត់​ជាង ៦០ គីឡូម៉ែត្រ​/​ម៉ោង នោះ​អ្នកបើកបរ​នឹងត្រូវ​ប្រឈម​ការផ្អាក​ប័ណ្ណបើកបរ​រយៈពេល ១២ សប្តាហ៍ ។​

​យោងតាម​គេហទំព័រ​របស់​កងក​ម្លាំ​ង​ប៉ូលីស​សិង្ហ​បុរី នោះ​រយៈពេល​ពិន័យ​នេះ​នឹង​ត្រូវបាន​អនុវត្ត ប្រសិនបើ​អ្នកបើកបរ​នោះ​ពុំមាន​កំណត់ហេតុ​ពីមុន ។​

​រឿង​ទាំងអស់នេះ​នៅលើ Instagram គឺមាន​រយៈពេល​ត្រឹមតែ ២៤ ម៉ោង ប៉ុណ្ណោះ តាមរយៈ​កំហុស​នេះ ប៉ុន្តែ អ្នកទស្សនា​បាន​គ្រប់គ្រង​រក្សា (save) ឃ្លី​បរ​បស់ Teo និង​ចែករំលែក​បន្តទៀត ៕ ចន្ទី (nextshark, worldofbuzz)​

spot_img
×