Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខេត្តកំពត សំណូមពរ​ដល់ ឯកឧត្តម ជាវ តា​យ ជួយ​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​

spot_img

​ខេត្ត​កំពត ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត កំពត បាន​សំណូមពរ​ដល់ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ឲ្យជួយ​ទប់ស្កាត់​សកម្មភាព​ចូ​ល​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង ឬ​ដី​សាធារណ​: របស់​រដ្ឋ ដែល​កំពុង​ត្រូវបាន​ជន​អនាធិបតេយ្យ​ទន្ទ្រាន​កាន់កាប់​ធ្វើ​កម្មសិទ្ធិ​ឯកជន​។​

ប្រជាពលរដ្ឋ​ខេត្ត​កំពត បានឲ្យដឹងថា សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ របស់​ជន​ខិលខូច​មួយ​ចំនួន បាន​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​នៅ​មូលដ្ឋាន​នេះ ដោយ​គ្មាន​ការហាមឃាត់​។​

ពលរដ្ឋ​បន្តថា ជាក់ស្តែង​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​កំពត នៅ​មិន​មាន​ចំណាត់ការ​ចំពោះ​បុគ្គល ដែល​សង់ផ្ទះ រំលោភ​យក​ដី​រដ្ឋ ធ្វើ​កម្មសិទ្ធិ​ឯកជន មាន​ទីតាំង​នៅ​ភូមិ​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​នៅឡើយ​ទេ​។​

ប្រជាពលរដ្ឋ បាន​អះអាង​បន្តទៀតថា រាល់ថ្ងៃ​នេះ​បុគ្គល ដែល​សង់ផ្ទះ នៅ​តំបន់​ព្រៃកោងកាង​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​គេ​ស្គាល់​ថា ជា​ថៅកែ​បូម​ខ្សាច់ រស់នៅ​ខេត្ត​កំពត មានឈ្មោះ​ទិច​។​

ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​ខេត្ត​កំពត មាន​មន្ទឹល​ថា ទំនង​ជា​ឈ្មោះ​ទិច បាន រត់ការ​បង់​លុយ​កាក់ ទៅ​ឲ្យ​មន្ត្រីអាជ្ញាធរ មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ហើយ​មើលទៅ ទើបបាន​ជា​បុគ្គល ឈ្មោះ​ទិច ហ៊ាន​សង់ផ្ទះ នៅលើ​ដី​ព្រៃ​លិច ដោយ​គ្មាន​ការហាមឃាត់​បែបនេះ​។​

ទាក់ទិន​បញ្ហា​នេះ លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ មានប្រសាសន៍ថា នឹង​ឲ្យ​លោក​មេឃុំ​ត្រពាំង​សង្កែ ចុះទៅ​ពិនិត្យ​លើ​ករណី​ចោទប្រកាន់​ឈ្មោះ ទិច ដែល​ពលរដ្ឋ​បាន​សង់​សំណង់ នៅលើ​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃកោងកាង​នៅ​មូលដ្ឋាន​ខាងលើ ដើម្បី​ឈាន​ទៅ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​បើ​រកឃើញ​កំហុសឆ្គង​។​

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ បាន​អំពាវនាវ​ដល់ ឯកឧត្ដម ជាវ តា​យ អភិបាល​ខេត្ត​កំពត ឲ្យជួយ​មាន​ចំណាត់ការ ឬ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ព្រៃ​លិច​ទឹក​មួយ​កន្លែង មាន​ទីតាំង​នៅ​ភូមិ​-​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ឲ្យបាន​ឆាប់ ព្រោះ​រាល់​ថ្ងៃនេះ​មាន​បុគ្គល​អ្នក​មានទ្រព្យ និង​មាន​អំណាច បាន​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​សង់​សំណង់​រឹងមាំ​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​ចេញមុខ​ទប់ស្កាត់​ទេ​៕​ ដោយ ៖ ដែនសីមា

spot_img
×