Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លេងសើច​ម៉េច​បាន លោក អ៊ី​ណូ ក៏​ស្រវា​ចាប់បាន​មុខ​ជំនួញ​ដ៏​ធំ​មួយ​នេះដែរ

spot_img

​បច្ចុប្បន្ននេះ​ទីផ្សារ​អ​ចនៈទ្រ​ព្យ​កំពុងមាន​សន្ទុះ​ខ្លាំង ជាពិសេស​គឺ​ដី​ឡូ​តិ៍​តែម្ដង ដែលមាន​ឈ្មួញ​ជាច្រើន​កំពុង​នាំគ្នា​ពុះ​ដី​ឡូ​តិ៍លក់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាច្រើន​កន្លែង ហើយ​ក្នុងនោះ​ក៏មាន​តារា​សិល្បៈ​មួយចំនួន​ដែរ កំពុង​បោះទុន​លើ​វិស័យនេះ​ជាក់ស្ដែង​ដូចជា​លោក យ​ត្ថា​រ៉ា ឆាន់​នី លោក ហេង ប៊ុន លាភ ហើយ​កាលពីពេល​ថ្មីៗ​នេះ​លោក ព្រាប សុវត្ថិ ក៏បាន​បោះទុន​ខ្ទង់លាន​ដុល្លារ ជាមួយ​លោក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ។

​ជាមួយគ្នានេះដែរ ក្រៅពី​តារា​ទាំង​ប៉ុន្មាន​នាក់​ខាងលើ ទស្សនិកជន​ក៏បាន​ចាប់អារម្មណ៍​ផងដែរ ជាមួយ​លោក អ៊ី​ណូ ដែល​ទើបតែ​បានដឹងថា លោក ក៏បាន​បោះទុន​លើ​វិស័យ​ដី​ឡូ​តិ៍​ដែរ ខណៈដែល​លោក នៅមាន​វ័យក្មេង​នៅឡើយ ហើយ​សម្រាប់​សកម្មភាព​នេះ ធ្វើឱ្យ​អ្នកគាំទ្រ​កោតសរសើរ​យ៉ាងខ្លាំង ។

​លោក អ៊ី​ណូ ម្ចាស់​បទ «​ប្រុស​ក្រ​ញ៉ា​ញ់​ខូចចិត្ត​» ត្រូវបាន​គេ​ដឹងថា លោក ជា​តារាចម្រៀង​ប្រុស​តែ​ម្នាក់​គត់​នៅក្នុង​ផលិតកម្ម​សាន់​ដេ ដែល​បាន​ងាក​មក​ចាប់​មុខ​ជំនួញ​លើដី​ធ្លី ខណៈដែល​មុខ​ជំនួញ​នេះ​ជា​ជំនួញ​ធំ ពុំទាន់​មាន​តារា​ច្រើន ឭ​ដែល​ចាប់​របរ​នេះ​នៅឡើយ ហើយ​សម្រាប់​ទីតាំង​ដី​នេះ​គឺ​ស្ថិតនៅ​ភូមិ​បេង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ( ជិត​ភ្នំ​រៀប បា​សិទ្ធ ) ៕ សាវុធ

spot_img
×